រាជធានី​ភ្នំពេញ ៖ បុរស​ជាងទង​ម្នាក់​មាន​ប្រពន្ធ​និង​កូន​មួយ​ទៅ​ហើយ បែរជា​លួច​មាន​ស្រី​កំណាន់​រហូត​មាន​ផ្ទៃពោះ​២​ខែ​ទៀត ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ស្រី​កំណាច់​ខ្លួនឯង​បាន​យក​ខ្សែភ្លើង​ឆក់​នាង​រហូត​ដល់​ស្លាប់ រួច​អា​.​ករ​បន្ថែម ហើយ​យក​ក្រ​ម៉ា​មក​ចង​.​ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ លុះ​កូនស្រី​អាយុ​៣​ឆ្នាំ​រុញ​ទ្វារ​របើក​ឃើញ​ទើប​ដឹង​រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​ស៊ី​១៣ ក្រុម​១ ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ។

បុរស​ជា​ជន​បង្ក​ខាងលើ​នេះ​ឈ្មោះ​ទុ​យ រ៉ា​ន អាយុ​៣៩​ឆ្នាំ មុខរបរ​ជាងទង (​ជាងមាស​) មាន​ប្រពន្ធ​កូន​ប្រុស​ម្នាក់​អាយុប្រមាណ​១០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០៥ ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 បិទ​តែម​350 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-4378​។ ចំណែក​ស្ត្រី​កំណាន់​ត្រូវ​បុរស​រូប​នេះ​សម្លាប់​ឈ្មោះ​ណុ​ង ស្រី​មិ អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ផ្ទៃពោះ​២​ខែ និង​មានកូន​ស្រី​ម្នាក់​ជាមួយ​ប្តី​ដើម​អាយុ​៣​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ជំនុំ​ពល ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ បន្ទាប់​ពី​ប្តី​ដើម​នាង​ត្រូវ​ជាប់ពន្ធ​ធនាគារ​២​ឆ្នាំ នាង​អត់​មាន​លុយ​ចិញ្ចឹម​កូន និង​បង់លុយ​ថ្លៃ​ផ្ទះ​ជួល​ទេ ក៏​ចេញ​ទៅ​ធ្វើការ​ក្នុង​ខារ៉ាអូខេ​យីហោ (​ស្ពាន​មាស​) តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ទើបបាន​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ឃាតក​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូត​មក​។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ស្គាល់គ្នា​បុរស​នេះ​បាន​ឲ្យ​នាង​ឈប់​ពី​ការងារ​នៅ​ទីនោះ​ហើយ​ជួល​បន្ទប់​ឲ្យ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​មិន​បាន​រៀប​ការ​នោះ​ទេ តាំងពី​រស់នៅ​ជាមួយ​គ្នា​មក បុរស​នោះ​មិនសូវ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធដើម​ទេ​យូរ​ៗ​ទៅ​ម្តង ហើយ​តែង​ប្រចណ្ឌ​នាង​ជា​ស្រី​ស្នេហ៍​ឈ្លោះប្រកែក​គ្នា​ជា​ញឹក​ញាប់ ។ ក្រោយមក​បុរស​ជា​ប្តី​ដើម​របស់​ស្ត្រី​រង​គ្រោះ​នៅ​សល់​តែ​៤​ទៅ​៥​ខែ​ទៀត​នឹង​ចេញពី​ពន្ធ​ធនាគារ​ហើយ ចំណែក​បុរស​ជា​ឃាតករ​ក៏​ដឹង​រឿង​រាវ ហើយ​ធ្លាប់​ប្រាប់​ស្ត្រី​រង​គ្រោះ​ថា បើ​ប្តី​ចេញពី​ពន្ធ​ធា​គារ​វិញ រូបគេ​នឹង​ចេញ​លុយ​ឲ្យ​ប្តី​ដើម​នោះ​ដាច់​គ្នា​ដើម្បី​យក​នាង​ធ្វើ​ជា​ប្រពន្ធ ព្រោះ​រូបគេ​ស្រា​លាញ់​នាង​ខ្លាំង​ណាស់ អត់​នាង​មិន​បាន​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​ពួក​គេ​ទាំង​២​នាក់​ឈ្លោះប្រកែក​គ្នា​ខ្លាំង ណាស់​រហូត​ផ្អើល​អ្នក​ជិតខាង ចំពោះ​មូលហេតុ​ឈ្លោះប្រកែក​គ្នា​នេះ​សង្ស័យ​បុរស​ជា​ឃាតករ​ប្រចណ្ឌ​រឿង​ប្តី​ដើម​ជិត​ចេញពី​ពន្ធនាគារ​នេះ ។ បន្ទាប់​មក​ពួក​គេ​ទាំង​២​នាក់​ក៏​ចូល​ក្នុង​បន្ទប់​ជួល រួច​បិទទ្វារ​ជិត​តែ​មិន​បាន​ចាក់​គន្លឹះ​ទេ ហើយ​កូនស្រី​អាយុ​៣​ឆ្នាំរ​ត់ទៅ​លេង​ផ្ទះ​អ្នក​ជិតខាង​ហើយ ខណៈ​ពេល​គេ​ឮ​សូរ​សំឡេង​អ្នក​ទាំង​២​នាក់​ឈ្មោះ​ប្រកែក​គ្នា​ខ្លាំង​ៗ មួយសន្ទុះ​ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ ស្រប​ពេល​នោះ​កូនស្រី​មក​ផ្ទះ​វិញ​រុញ​ទ្វារ​របើក​ឃើញ​បុរស​ជា​ប្តី​កំពុង​អា​រក​ម្តាយ​ជិត​ដាច់ ហើយ​ឃើញ​បុរស​នោះ​ដេក​អោប​សព​ម្តាយ នាង​ក៏​រត់​ទៅ​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​។

ប្រភព​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​មានការ​ភ្ញាក់ផ្អើល​បាន​នាំ​គ្នា​មក​មើល ស្រាប់តែ​បុរស​ជា​ឃាតករ​បាន​ងើប​រត់​មក​ចាក់​គន្លឹះទ្វារ​បន្ទប់​ជួល ខ្លាច​ប្រជាពលរដ្ឋ​វាយ​ស្លាប់​ក៏​យក​ក្រ​ម៉ា​ចង​ភ្ជាប់​ទៅ​នឹង​មេដំបូល​ដែក​បន្ទប់​ជួល​ចង​.​ក​សម្លាប់​ខ្លួនឯង​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​រាយការណ៍​បន្ត​ទៅ​ខាង​ជំនាញ​មក​ធ្វើការ​ត្រួតពិនិត្យ ទើប​ដឹង​ថា ជា​ករណី​សម្លាប់​ស្រី​កំណាន់​ហើយ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​បុរស​ជា​ឃាតករ​យក​ខ្សែភ្លើង​ឆក់​នាង​រហូត​ដល់​ស្លាប់ រួច​យក​កាំបិត​បុ័ងតោ​អាករ​ថែម​ទៀត ហើយ​យក​ក្រ​ម៉ា​ចង​ភ្ជាប់​ទៅ​នឹង​ដែក​មេដំបូល​បន្ទប់​ជួល​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​សព​រួចរាល់​ហើយ​បាន​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ឲ្យ​ក្រុម​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ ចំណែក​សពរ​បុរស​ជា​ឃាតករ​ប្រគល់​ឲ្យ​ប្រពន្ធដើម​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]