ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីរាងយ៉ាងស្រឡូនមានមន្តស្នេហ៍ កញ្ញាដួង ម៉ានិច បានបង្ហាញនូវសកម្មភាព ក៏ដូចជាគំរូយ៉ាងល្អ នៅក្នុងថ្ងៃកំណើតរបស់ខ្លួន ជាមួយនឹងការបង្ហាញនូវក្តីស្រលាញ់ជូនអ្នកមានគុណ។

ដោយក្នុងនោះតារាស្រីរូបនេះ បានធ្វើការក្រាបសំពះ និងធ្វើការអរគុណទៅកាន់អ្នកម្តាយរបស់ខ្លួន ដែលខិតខំចិញ្ចឹមបីបាច់ថែរក្សានាង តាំងពីក្មេងរហូតមកទល់នឹងពេលនេះ ដែលខុសពីតារាដទៃដែលបានរៀបចំ ពិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម។

ជាមួយគ្នានេះដែរ នាងក៏បានធ្វើការរៀបរាប់ថា៖«មកផ្ទះម៉ែឲ្យម៉ែងងូតទឹកឲ្យសិន ពីព្រោះថ្ងែនេះគឺជាថ្ងែដែលម៉ែបានផ្ដល់កំណើតឲ្យកូន កូនស្រលាញ់ម៉ែកូនសន្យាថាកូននឹងខំធ្វើការរកលុយដើម្បីម៉ែ និងគ្រួសារ»។

ក្រោយពីបានឃើញសកម្មភាព និងសារដ៏មានន័យមួយនេះ អ្នកគាំទ្រជាច្រើនបានសរសើរដល់នាងគ្រប់គ្នា ដែលតែងតែធ្វើឲ្យអ្នកម្តាយជាទីស្រលាញ់មានភាពកក់ក្តៅ បែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច ក្នុងថ្ងៃកំណើត
ដួង ម៉ានិច ក្នុងថ្ងៃកំណើតជួបជុំគ្រួសារ
ដួង ម៉ានិច ក្នុងថ្ងៃកំណើតជួបជុំគ្រួសារ
ដួង ម៉ានិច បង្ហាញក្តីស្រលាញ់ចំពោះម្តាយ
ដួង ម៉ានិច បង្ហាញក្តីស្រលាញ់ចំពោះម្តាយ
ដួង ម៉ានិច បង្ហាញក្តីស្រលាញ់ចំពោះម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច