ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ជា​អ្នក​ស៊ី​ញ៉ូ​ដើម្បី​ឱ្យ​ប្តី​រី​យ៉ែ​រថយន្ត​ដែល​មាន​ដឹក​ទំនិញ​ថយក្រោយ លុះ​ពេល​ឃើញ​រថយន្ត​ដឹក​ទំនិញ​នោះ​ផ្អៀង ក៏​រត់​ទៅ​ប្រាប់​ប្តីដែរ​ តែ​ប្តី​ស្តាប់​មិន​ឮ ស្រាប់តែ​ជាន់​ហ្គែ​រ​បន្ថែម​ល្បឿន បណ្តាល​ឱ្យ​រថយន្ត​​ដឹក​ទំនិញ​នោះ​ក្រឡាប់​សង្កត់ពីលើ​ប្រពន្ធ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ក្រោយ​កើតហេតុ ត្រូវ​បាន​គេ​ហៅ​ត្រាក់ទ័រ​មក​ឈូស​រថយន្ត​ដឹក​ទំនិញ​នោះ​ដើម្បី​ទាញ​យក​សព​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ មេ​សា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៥៧ A ស្ថិត​នៅ​ខាងលិច​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សន ស្រី​មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រូវជា​ប្រពន្ធ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក ប្តី​ឈ្មោះ យ៉េន សា​រ៉ាត អាយុ​៤៤​ឆ្នាំ ។ ប្តី​ប្រពន្ធ​ទាំង​២​នាក់​រស់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លាប ក្រុង​កំពង់ចាម ខេត្ត​កំ​ពង​ចាម ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]