អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បានបន្តកាន់កាប់កំពូលតារាង La Liga ជាបន្ត ដោយមាន ៧៣ពិន្ទុ ក្រោយឈ្នះក្រុម At. Madrid ២-០ កាលពីយប់មិញនេះ និងវ៉ាដាច់ក្រុមលេខ ២នេះចំនួន ១១ពិន្ទុផងដែរ។ ២គ្រាប់ខាងលើ ធ្វើបានសម្រេចជាប់ៗគ្នាដោយកីឡាករ Luis Suarez នៅនាទីទី ៨៥ និងមួយគ្រាប់ទៀតនៅនាទីទី ៨៦ ដោយកីឡាករ Lionel Messi។

ការប្រកួតរវាងក្រុម Barcelona និង At.Madrid
ការប្រកួតរវាងក្រុម Barcelona និង At.Madrid

គួរបញ្ជាក់ថា ក្នុងការប្រកួតនេះដែរ At. Madrid បានបាត់បង់សមាជិកម្នាក់តាំងពីនាទីទី ២៧ មកម្ល៉េះ បន្ទាប់ពីកីឡាករ Diego Costa ទទួលបានកាតក្រហម ដោយសារប្រើពាក្យសម្តីមិនសមរម្យទៅកាន់អាជ្ញាកណ្តាលលើទីលាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតនោះ គឺក្រុមអ្នកគាំទ្ររបស់ Barcelona បាននាំគ្នាស្រែកហ៊ោរខ្លាំងថា “Champion..Champion..Champion” បន្ទាប់ពីកីឡាករ Messi និង Suarez បានបើកការនាំមុខ ២គ្រាប់នៅចុងវគ្គទី២។

គួរឱ្យដឹងដែរថា ក្រុម Barcelona ត្រូវការឈ្នះតែ ៤ប្រកួតទៀតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតដែលនៅសល់ចំនួន ៧ ប្រកួត ដើម្បីក្លាយជាម្ចាស់ជើងឯក La Liga នារដូវកាលនេះ។ ការប្រកួតទាំង ៧ ដែលនៅសល់ ក្រុម Barcelona នឹងត្រូវជួបជាមួយក្រុម Heusca, Real Soceidad, Deportivo Alaves, Levante, Celta De Vigo, Getafe និង Eibar៕ 

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាងក្រុម Barcelona និង At.Madrid
ការប្រកួតរវាងក្រុម Barcelona និង At.Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]