ភ្នំពេញ៖ សម្រស់របស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង កែវ ស្រីនាង ត្រូវបានអ្នកគាំទ្រជាច្រើនដែលស្រលាញ់ចូលចិត្តនាង តែងតែសរសើរពីរូបសម្រស់បែបធម្មជាតិ មានវ័យកាន់តែច្រើនហើយ សម្រស់នៅតែក្មេងជាងវ័យគួរឲ្យសរសើរតែម្តង។

តែបើងាកមកមើលសម្រស់របស់កូនស្រីជាទីស្រលាញ់ របស់តារារូបនេះវិញ ក៏ត្រូវបានអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើ មុខមាត់ដ៏ស្រស់ស្អាតរបស់នាង ដែលស្អាតខ្លាំងមិនចាញ់អ្នកម្តាយ របស់ខ្លួនប៉ុន្មាននោះទេ ជាពិសេសមុខកាត់ទៅរកម្តាយខ្លាំងតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការតែងខ្លួន ជាមួយនឹងកូនស្រីសំណព្វរបស់ខ្លួនយ៉ាងដូចគ្នា មើលមួយភ្លែតស្មានថាជាកូនភ្លោះទៅហើយ ព្រោះតែសម្រស់ម្តាយនិងកូន ទាំង២ដួងនេះស្អាតដូចៗគ្នា រីឯមុខមាត់ក៏ស្រស់គួរឲ្យសរសើរ។

ទន្ទឹមនឹងការបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងសម្លៀកបំពាក់ និងការតែងខ្លួនដូចគ្នាបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលមិនទោះបីជាមានវ័យច្រើន តែសម្រស់នៅតែស្អាត ពេលតែងខ្លួនដូចគ្នាជាមួយកូនស្រីបែបនេះ មើលទៅដូចជាបងប្អូនគ្នាយ៉ាងដូច្នោះ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង
កែវ ស្រីនាង និងកូនស្រី
កែវ ស្រីនាង និងកូនស្រី ពេលតែងខ្លួនដូចគ្នា
កែវ ស្រីនាង និងកូនស្រី ពេលតែងខ្លួនដូចគ្នា
កែវ ស្រីនាង និងកូនស្រី ពេលតែងខ្លួនដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង