រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​តែ​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ក៏​មាន​ករណី​បាក់​វេរ៉ង់ដា​ផ្ទះ​សង្កត់​ស្លាប់​មនុស្ស​១​នាក់ និង​រង​របួសធ្ងន់​ស្រាល​១១​នាក់ ដែល​បាន​កើតឡើង​នៅ​ភូមិ​ខ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ពី​គេហទំព័រ​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ។

តាម​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ ស្រ៊ុ​ន ប្រុស ហើយ​ជន​រង​គ្រោះ​ដែល​ជា​ភ្ញៀវ​មក​កម្មវិធី​ឡើងផ្ទះ​មាន​ទី​១-​ឈ្មោះ ញិ​ល ប៉ុក ភេទ​ស្រី អាយុ​៧០​ឆ្នាំ (​ស្លាប់​), ទី​២-​ឈ្មោះ ជ័យ ស៊ី ភេទ​ស្រី អាយុ​៨០​ឆ្នាំ នៅ​ភូមិ​ប្រ​បឹង របួសរបួស​កដៃ​ឆ្វេង​, ទី​៣-​ឈ្មោះ ចិន សាំង ភេទ​ស្រី អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ប្រ​បឹង ឃុំ​ស្តើង​ជ័យ របួស​ស្មា​ខាងស្តាំ​, ទី​៤-​ឈ្មោះ ជា ប្រុស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ខ្នា​(​របួស​ក្បាលជង្គង់​, ចង្កេះ និង​ក្បាល​) ។ ទី​៥-​ឈ្មោះ រស់ រៀម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ខ្នា​(​បាក់ជើង​ស្តាំ​), ទី​៦-​ឈ្មោះ រស់ ទូច ភេទ​ស្រី អាយុ ៧០​ឆ្នាំ នៅ​ភូមិ​ខ្នា​(​របួស​ដៃ​ឆ្វេង​), ទី​៧-​ឈ្មោះ សុត ហយ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ខ្នា​(​រ​បូស​មុខ​), ទី​៨-​ឈ្មោះ វ៉ែន សាត ភេទ​ស្រី អាយុ​៨០​ឆ្នាំ នៅ​ភូមិ​ខ្នា​(​បាក់​ដែ​ឆ្វេង​-របួស​ជើង​ស្តាំ​),​ទី​៩-​ឈ្មោះ ផែ អូន ភេទ​ស្រី អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ខ្នា​(​បាក់ដៃ​ឆ្វេង​និង​របួស​មុខ​), ទី​១០-​ឈ្មោះ​ម៉ែ​ន សឿ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​ខ្នា​(​បែកក្បាល​), ទី​១១-​ឈ្មោះ ស៊ី​ម សៀ​យ ភេទ​ស្រី អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ខ្នា​(​បាក់ជើងឆ្វេង​និង​របួស​ជើង​ស្តាំ​) និង​ទី​១២-​ឈ្មោះ ជឹ​ម ជី​ម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្នោ ឃុំ​ទំនប់​ស្រុក​បា​ធា​យ​(​របួស​ចង្កេះ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ទំហំ​នៃ​ការ​ខូចខាត​រួម​មាន​ម៉ូតូ​០១​គ្រឿង​, កង់​០១​គ្រឿង​, រ៉ឺ​ម៉ក​កង់​បី​០១​គ្រឿង​, ផ្ទះ​៧×១២ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​បេតុង​ខាង​មុខ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]