រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញសព​បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ចង.ក​សម្លាប់​ខ្លួនឯងនៅ​បង្កាន់ដៃ​ច្រាំង​ទន្លេ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​តាំងពី​ម៉េា​ង​៣និង៣០​នាទី​ទាបភ្លឺ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តា​យ​ផ្លូវ​មាត់​ទៅ​ទន្លេ នៅ​ជិត​សាល​បឋម​សិក្សា​ជ្រោយចង្វា ក្រុម​១ ភូមិ​២ ក្នុង​ស​ង្តា​ត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ សព​មានឈ្មោះ KIM SUK HYUN ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​កូរ៉េ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បងប្អូន​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ដើរ​ហាត់ប្រាណ នៅ​តាម​សួនច្បារ​ជួរ​មាត់ទន្លេ ។ លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ មានការ​សង្ស័យ​ដោយ​ឃើញ​មាន​ខ្សែលី​ឡុ​ងពណ៌​ស បាន​ចង​ជាប់​បង្កាន់ដៃ​ច្រាំងក៏​នាំ​គ្នា​ទៅ​អើត​មើល ស្រាប់តែ​ឃើញ បុរស​ជា​ជនជាតិ​កូរ៉េ​ខាងលើបាន​ចង.ក​សម្លាប់​ខ្លួនឯងបាត់​ទៅ​ហើយក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ដដែល​សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​បន្ត​ទៅ​ខាង​ជំនាញ​កេា​ស​ល្យ​វិ​ច្ច័​យមក​ធ្វេី​ការ​ត្រួតពិនិត្យ​ទើប​ដឹង​ថា ជា​ករណី​ចង.កសម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​សព​រួច ក៏​ដឹក​យក​ទៅ​តម្កល់​នៅស្ទឹង​មាន​ជ័យ និង​ទំនាក់ទំនង​ទៅ​ខាង​ស្ថានទូត​កូរ៉េដើម្បី​ចាត់​ចែ​ញ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]