ភ្នំពេញ៖ តារាចម្រៀងស្រីមុខស្រស់ កញ្ញា អ៊ី វ៉ា ជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ដែលត្រូវបានមហាជនស្គាល់តាមរយៈបទចម្រៀង «ទឹកអប់មានពិស»

ម៉្យាងទៀត នាងក៏ត្រូវបានមហាជនស្គាល់ដែរថា ជាតារាស្រីម្នាក់ដែលសុភាពរាបសា ទន់ភ្លន់ និងមិនសូវស្លៀកសម្លៀកបំពាក់ស៊ិចស៊ីនោះទេ។

បើនិយាយពីទឹកដមសំឡេងរបស់ អ៊ី វ៉ា វិញ មានលក្ខណៈផ្អែមស្រទន់ ដែលជាហេតុធ្វើឲ្យនាងសក្តិសមបំផុត សម្រាប់បទចម្រៀងបែបមនោសញ្ចតនា។ ហើយមួយវិញទៀតនោះ នាងក៏មានសមត្ថភាពច្រៀង បទបែបភ្លេងការបានយ៉ាងពីរោះថែមទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន ពីតារាស្រីរាងតូចច្រឡឹងរូបនេះ។ 

យ៉ាងណាមិញ សម្រាប់់់់់់់់់់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នាងក៏បានចេញបទចម្រៀងសម្រាប់រាំវង់ ដែលមានចំណងជើងថា “ប្ដីក្មេង” ផងដែរ។

ជាពិសេស ថ្មីៗនេះនាងក៏បានធ្វើឲ្យអ្នកគាំទ្រខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ បន្ទាប់ពីវីដេអូឃ្លីបក្រៅឆាកខ្លីមួយ ត្រូវបានបង្ហោះចែកចាយ ដោយលាយឡំជាមួយនឹងស្ទាយ៍ប្លែកភ្នែក ព្រមទាំងក្បាច់រាំពិសេស នៅក្នុងបទដែលមានចំណងជើងថា «ធ្វើអីចឹងបានទៀត»

លើសពីនេះ បើនិយាយពីការតុបតែងខ្លួនរបស់ អ៊ី វ៉ា នៅក្នុងបទនេះដែរ ឃើញថាពិតជាប្លែកភ្នែកជាងសព្វមួយដង មើលសឹងតែមិនស្គាល់តែម្តង។ 

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី  កញ្ញា អ៊ី វ៉ា មិនទាន់បានបញ្ចេញ MV បទនេះទាំងស្រុងនោះទេ តែនាងក៏រំពឹងទុកថា នឹងមានសន្ទុះគាំទ្រច្រើនជាក់ជាមិនខាន៕

ទស្សនាវីដេអូខាងក្រោម៖ 

អ៊ីវ៉ា​ ក្នុងសម្លៀកបំពាាក់ ទាន់សម័យ
អ៊ី វ៉ា ពេលថតបទចម្រៀង
បទចម្រៀងថ្មីរបស់កញ្ញា អ៊ី វ៉ា
បទចម្រៀងថ្មីរបស់កញ្ញា អ៊ី វ៉ា
បទចម្រៀងថ្មីរបស់កញ្ញា អ៊ី វ៉ា
បទចម្រៀងថ្មីរបស់កញ្ញា អ៊ី វ៉ា
បទចម្រៀងថ្មីរបស់កញ្ញា អ៊ី វ៉ា
បទចម្រៀងថ្មីរបស់កញ្ញា អ៊ី វ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា