ភ្នំពេញ៖ ថ្មីៗនេះ ផលិតកម្មសាន់ដេ បានបញ្ចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ចូលឆ្នាំទៅលេងបាត់ដំបង » ជាស្នាដៃមរតកសំនៀងដើម និងច្រៀងឡើងវិញដោយលោក ឆាយ វីរយុទ្ធ និងកញ្ញា សុខ ពិសី ដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុងតែខិតជិតមកដល់។

បទចម្រៀងមួយបទនេះ ត្បិតតែច្រៀងឡើងវិញដោយអ្នកចម្រៀងសម័យបច្ចុប្បន្នក៏មែនពិត តែទាំងចង្វាក់ភ្លេង និងសំនៀងរបស់លោក ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី ពិតជាពិរោះរណ្តំមែនទែន ធ្វើឱ្យអារម្មណ៍អ្នកស្តាប់នឹកស្រមៃស្ទើរតែចង់ហោះទៅលេងខេត្តបាត់ដំបងភ្លាមៗ ទៅតាមបទចម្រៀងដ៏ក្រអួនក្រអៅដែលរៀបរាប់ពីការរាំលេងសប្បាយៗនៅថ្ងៃចូលឆ្នាំនៅក្នុងខេត្តបាត់ដំបងមួយបទនេះ ស្របពេលដែលខេត្តបាត់ដំបងក៏មានព្រឹត្តិការណ៍ « សង្ក្រាន្តបាត់ដំបង» ដ៏ធំ និងកក្រើកនៅថ្ងៃចូលឆ្នាំខ្មែរផងដែរនៅប៉ុន្មានថ្ងៃខាងមុនទៀត។

បទចម្រៀង «ចូលឆ្នាំទៅលេងបាត់ដំបង »
បទចម្រៀង «ចូលឆ្នាំទៅលេងបាត់ដំបង »

មកលេងខេត្តបាត់ដំបងនៅក្នុងថ្ងៃចូលឆ្នាំ ពិតជាពិសេសណាស់ ដោយកម្មវិធី «សង្ក្រាន្តបាត់ដំបង » ឆ្នាំនេះពិតជាអស្ចារ្យលើសឆ្នាំមុនទៅទៀត ដោយកម្មវិធីនឹងធ្វើឡើងដល់ទៅចំនួន ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ នៅក្នុងបរិវេណសង្ក្រាន្តខេត្តបាត់ដំបង ដែលរួមមានកម្មវិធីសប្បាយៗជាច្រើនដូចជា៖ ការតាំងពិព័រណ៍ទូទៅ ការប្រគំតន្ត្រីចង្វាក់ភ្លេង EDM កន្ត្រាក់អារម្មណ៍ និងលេងទឹកនៅក្នុងតំបន់ត្រជាក់ចិត្ត ការសម្តែងសិល្បៈ និងរបាំ ភូមិធម្មជាតិ ការសម្តែងសៀករហ័សកម្ម ការប្រគំតន្ត្រីស្រុកស្រែ ស.ស.យ.ក ការសម្តែងសមត្ថភាពនានា រាំវង់ស្គរដី/រាំវង់លក់ផ្កា អាហារនៃក្តីស្រលាញ់ ការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងគុនខ្មែរនៅក្នុងភូមិក្បាច់គុន ពិធីបំបួសភ្នំខ្សាច់ ពិធីស្រោចស្រង់សុគន្ធវារី និងការតាំងបង្ហាញរូបសំណាកម្នាស់យក្ស ពោតយក្ស និងក្រូចយក្សទៀតផង

កម្មវិិធីសង្ក្រាន្តបាត់ដំបង
កម្មវិិធីសង្ក្រាន្តបាត់ដំបង

ហើយអ្វីដែលរឹតតែពិសេសនោះ ក៏មានមហាព្រឹត្តិការណ៍ប្រគំតន្ត្រីពិសេសខ្នាតយក្ស « សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert » ផងដែរនៅក្នុងកម្មវិធីសង្ក្រាន្តបាត់ដំបង រៀបចំដោយក្រុមហ៊ុនស្រាបៀរ GANZBERG ដោយមានការចូលរួមដោយតារាចម្រៀងល្បីៗជាច្រើនដួងដូចជា៖ លោក ឆាយ វីរយុទ្ធ កញ្ញា សុខពិសី អ៊ីវ៉ា ខាន់ ជេម ជី ដេវីត ទេព បូព្រឹក្ស យូវី ចឺម រ៉ាប៊ី វីរនិច្ច និងបេប៊ីផ្សាយបន្តផ្ទាល់ ៣ទូរទស្សន៍ធំៗព្រមៗគ្នាដូចជា៖ CTN Nice TV និង CNC ថែមទាំងមានការច្រៀងដោយផ្ទាល់នូវបទចម្រៀង « ចូលឆ្នាំទៅលេងបាត់ដំបង » ពីលោក ឆាយ វីរយុទ្ធ និងកញ្ញា សុខ ពិសីផងដែរ។

សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert

តោះ! ទៅជួបជុំគ្នានៅខេត្តបាត់ដំបង ឆ្លងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នា ដឹងតែសប្បាយរាំលេងកម្សាន្ត និងកក្រើកពេញទីរួមខេត្តបាត់ដំបង ជាមួយនឹងការអបអរសារទរស្រាបៀរ ហ្គែនស៏បឺគ ឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ឆ្នាំ ២០១៧ ២០១៨និង ២០១៩ ។ ហ្គែនស៏បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កំរិតពិភពលោក ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]