ភ្នំពេញ៖ នៅថ្ងៃទី ៥ ខែមេសា ម្សិលមិញនេះ ចាប់ពីម៉ោង ៨ៈ៣០ ព្រឹកដល់ម៉ោង ១ ថ្ងៃត្រង់ ដូមីណូភីហ្សា និងរៀបចំការប្រកួតដ៏ធំ រំភើបអស្ចារ្យ លំដាប់ថ្នាក់ពិភពលោក ប្រចាំឆ្នាំ២០១៩ វគ្គផ្ដាច់ព្រាត់ ដើម្បីស្វែករកជើងខ្លាំង កំពូលអ្នកធ្វើភីហ្សាលឿនជាងគេនៅកម្ពុជា “Fastest Pizza Maker Competition” ។ 

ក្នុងការប្រកួតនេះមានការចូលរួមពីបេក្ខជនបេក្ខនារីចំនួន ២២ រូប។ សម្រាប់ម្ចាស់ជ័យលេខភីលេខ១ សម្រាប់ឆ្នាំ ២០១៩ តំណាងឱ្យកម្ពុជាចូលរួមការប្រកួត ជាមួយបណ្ដាប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលមានជើងខ្លាំងមកពីជាង ១០០ ប្រទស បានទៅលើបេក្ខជនឈ្មោះ ផន សំបូរ ដែលទទួលបានពានកំពូលអ្នកធ្វើភីហ្សាលឿនជាងគេ ព្រមទាំងរង្វាន់ទឹកប្រាក់ចំនួនមួយខែ និងរង្វាន់ដំណើរកម្សាន្តក្នុងស្រុកផងដែរ។ 

ចំណែកឯម្ចាស់ជ័យលេខភីលេខ ២ បានទៅលើបេក្ខជនឈ្មោះ ជា ឃុំ ទទួលបានរង្វាន់ទឹកប្រាក់កន្លះខែ និងរង្វាន់ដំណើរកម្សាន្តក្នុងស្រុក។ មិនតែប៉ុណ្ណោះអ្វីដែលកាន់តែប្លែកសម្រាប់ការប្រកួតឆ្នាំនេះ គឺមានការអញ្ជើញចូលរួមប្រកួតពីអតិថិជនប្រចាំហាងដូមីណូភីហ្សាចំនួន ៤ រូបផងដែរ ក្នុងនោះនៅមានបេក្ខជន ២ រូបទទួលបានជ័យជំនះ ដែលលេខ១ទទួលបានការទទួលទានភីហ្សាដោយឥតគិតថ្លៃចំនួនមួយពេញមួយឆ្នាំ និងលេខ២ ទទួលបានរង្វាន់ការទទួលទានភីហ្សាដោយឥតគិតថ្លៃ រយះពេល ៦ ខែ។ 

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះបេក្ខជនបេក្ខនារីទាំងអស់ត្រូវបានទទួលការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការចំនួន ៣ រូប ហើយបេក្ខជនចូលរូមប្រកួតត្រូវធ្វើភីហ្សាចំនួនបី ដែលមានរសជាតិផ្សេងគ្នា ហើយសម្រាប់ការដាក់ពិន្ទុផ្ដោតសំខាន់ទៅលើ ៣ ចំនុចមាន៖ ការធ្វើភីហ្សាបានលឿងជាងគេ ភាពស្អាតនៃការរៀបចំភីហ្សា បរិមាណនៃគ្រឿងផ្សំ។ ការប្រកួតនេះធ្វើឡើងដើម្បីសម្រិតសម្រាំងយកបេក្ខជន ឬបេក្ខនារីមួយរូបដែលមានសមត្ថភាព ដើម្បីបន្ដទៅកាន់ការប្រកួតនៅប្រទេសសិង្ហបុរី ថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែឧសភា ខែក្រោយនេះ៕

ទំនាក់ទំនងដឹកជញ្ជូនឥតគិតថ្លៃ៖ 18002020
កុម៉្មង់តាមអនឡាញ៖
 www.dominos.com.kh 
កុម៉្មង់តាម Mobile app៖ Dominos អាស៊ីប៉ាស៊ីហ្វិក
ហ្វេសប៊ុក៖ Domino's Pizza (KH)

Fastest Pizza Maker Competition
Fastest Pizza Maker Competition
Fastest Pizza Maker Competition
Fastest Pizza Maker Competition
Fastest Pizza Maker Competition
Fastest Pizza Maker Competition
Fastest Pizza Maker Competition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]