ភ្នំពេញ៖ បន្ទាប់ពីតារាសម្ដែងស្រី ក៏ដូចជាពិធីការិនីដ៏មានប្រជាប្រិយ កញ្ញា សូ ដានីតា បានប្រកាសថា នឹងចំណាយពេលវេលាផ្ទាល់ខ្លួន មកធ្វើជាកម្មការិនីប្រមូលសំរាមមួយថ្ងៃ ដើម្បីចង់ដឹងពីទុក្ខលំបាករបស់ពូកគាត់នោះ (បុគ្គលិកប្រមូលសំរាម) បានធ្វើឲ្យបណ្ដាអ្នកលេងសង្គមហ្វេសប៊ុកជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង។ 

យ៉ាងណាមិញ នៅមុននេះបន្តិច គេសង្កេតឃើញ មានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀតនៃវត្តមានរបស់តារាស្រី កញ្ញា សូ ដានីតា រូបនេះ ពិតជាបានធ្វើតាមសន្យា ដោយសុខចិត្តចំណាយពេលរបស់ខ្លួន ចូលរួមប្រមូលសំរាម ជាមួយកម្មករប្រមូលសំរាមជាច្រើនអ្នកផ្សេងទៀត។ នេះបើផ្អែកតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោក តាំង គីមសួ បានបង្ហោះ។

នៅក្នុងនោះផងដែរ លោក តាំង គីមសួ ក៏បានសរសេររៀបរាប់ដែរថា៖

«សមជាតារាគំរូ សុខចិត្តប្រើជីវិតមួយថ្ងៃរស់នៅបែបកម្មការិនីប្រមូលសំរាម ដើម្បីបង្ហាញទៅដល់បងប្អូនពូមីងមួយចំនួន ដែលតែងតែទុកដាក់សំរាម ដោយគ្មានរបៀបនិងតែងតែបង្ហាញឫកពានៃការរើសអើង ឲ្យមានការអាណិតអាសូរដល់ប្អូនៗ បងៗដែលជាអ្នកប្រមូលសម្រាមផង ពួកគាត់ទទួលរងនូវមេរោគនានាប៉ះពាល់ដល់សុខភាពរួចទៅហើយ សូមកុំធ្វើឲ្យពួកគាត់ទទួលការប៉ះពាល់បញ្ហាផ្លូវចិត្តបន្ថែមទៀតអី សាកគិតទៅមើល បើគ្មានពួកគាត់ទេ ពួកយើងប្រាកដជារស់នៅទីក្រុងនរកជាក់ជាមិនខាន ខ្ញុំសរសើរគាត់មិនមែនដោយសារតែជាអ្នករាប់អានគ្នាទេ។សូមរង់ចាំទស្សនាវីដេអូនៅពេលឆាប់ៗខាងមុខនេះ។ អរគុណប្អូនស្រី សូ ដានីតា ដែលគិតគូរហើយចូលរួមលើកទឹកចិត្តពួកគាត់» 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា
កញ្ញា សូ ដានីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា