ចិន៖ បុរសជនជាតិចិនម្នាក់ ស្រាប់តែផឹកទឹកដោះគោម្តងអស់ ២លីត្រកន្លះ បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងនៅលើអ៊ីនធើណែត។

យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា បុរសម្នាក់នេះមកពីខេត្តហឺណាន បម្រុងនឹងឡើងជិះយន្តហោះទៅប្រទេសអូស្រ្តាលី ស្រាប់តែត្រូវសនិ្តសុខនៅព្រលានឃាត់ និងមិនអនុញ្ញាតឱ្យឡើងជិះយន្តហោះ ព្រោះតែរូបគេបានយកវត្ថុរាវ (ទឹកដោះគោ) ដែលលើសចំនួនកំណត់អនុញ្ញាតឡើងយន្តហោះ។

ដូច្នេះ ព្រោះតែមិនចង់ខ្ជះខ្ជាយ ក៏បុរសម្នាក់នេះសម្រេចចិត្តថា ផឹកទឹកដោះគោនេះយកតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងពីមនុស្សម្នានៅទីនោះ។ 

រូបភាពបុរសម្នាក់នេះកំពុងតែផឹកទឹកដោះគោ

ក្រោយមក វីដេអូរបស់គេត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមចិន ហើយក៏ល្បីនៅលើបណ្តាញសង្គមចិនយកតែម្តង។

ដូច្នេះ បើបងប្អូនណាគ្រោងនឹងឡើងជិះយន្តហោះទៅសុ្រកគេ សូមពិនត្យមើលលក្ខខណ្ឌផង ដើម្បីកុំឱ្យមានការលំបាក ឬក៏ល្បីឈ្មោះដូចជាបុរសម្នាក់នេះ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]