មើលទៅរូបភាពខាងក្រោម សត្វទាព្រៃមួយក្បាលនេះហាក់ដូចជា មានការឈឺចាប់ខ្លាំងណាស់ ព្រោះមានគ្រាប់ព្រួញមួយ បានបាញ់ទំលុះក្បាលរបស់វា ពីម្ខាងទៅម្ខាង ប៉ុន្ដែវានៅតែខំហែល ហោះ និងរកចំនី។

រូបភាពទាំងនេះត្រូវបានគេថតយកពី ភូមិមួយកន្លែងឈ្មោះថា Barnsely ភាគខាងជើងនៃប្រទេសអង់គ្លេស នឹងថតដោយលោក Keith Turner អាយុ៤១ឆ្នាំ។ លោក Keith មានប្រសាសន៍ថា នេះគឺជារឿងមួយដែលមិនគួរឲ្យជឿ គាត់ស្ទើរតែមិនហ៊ានជៀលើភ្នែករបស់គាត់ តែគាត់ជឿថាប្រាកដជាមាន អ្នកប្រមាញ់ណាម្នាក់បាញ់ត្រូវទាមួយក្បាលនេះហើយ សំណាងល្អដែលវាមិនបានស្លាប់។ គាត់មិនបានទៅប៉ះពាល់វានោះទេ គ្រាន់តែលួចថតរូបពីចម្ងាយ ហើយបើគាត់ចាប់ទានោះមកដកគ្រាប់ព្រួញចេញ គាត់ខ្លាចថាវានឹងអាចធ្វើឲ្យវាស្លាប់ ជាជាងជួយសង្រ្គោះវា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះទាដ៏គួរឲ្យអាណិតមួយក្បាលនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]