មួយរយៈមុនមីធ្វើពីផ្លែល្ពៅ ​​ពិតជាមានភាពល្បីល្បាញមែនទែន ថាវាមានរសជាតិឈ្ងុយឆ្ងាញ់ សរសៃមីស្វិតល្អ ថែមទាំងមានសារធាតុល្អៗជំនួយសុខភាពផងដែរ។ នោះក៏ដោយសារតែ នៅក្នុងផ្លែល្ពៅសម្បូរទៅដោយវីតាមីន និងសារធាតុល្អៗមានប្រយោជន៍ជាច្រើនមុខ សម្រាប់ជំនួយទាំងសុខភាពរាងកាយផង និងសម្រស់ផង ប្រសិនជាទទួលទានវាជាអាហារ ជាបង្អែមនិងភេសជ្ជៈផ្សេងៗ។

ទន្ទឹមនឹងនោះផងដែរ ល្ពៅក៏ត្រូវបានគេដឹងថា អាចយកមកថែរក្សាសម្រស់ផ្ទៃមុខបានដូចគ្នា ដែលជួយឱ្យស្បែកមុខទន់ រលោង ម៉ដ្ឋខៃស្អាត និងមានសុខភាពល្អទៀតផង។

ដូច្នេះចង់ដឹងថាម៉ាស់ល្ពៅជួយថែរក្សាផ្ទៃមុខយ៉ាងណាខ្លះ និងការអនុវត្តងាយៗបែបណា! តោះ! ទៅតាមដានទាំងអស់គ្នា៖

ផ្លែល្ពៅ

១. ជួយព្យាបាលបញ្ហាស្បែកពីកម្តៅព្រះអាទិត្យ

ម៉ាស់ល្ពៅមួយនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចព្យាបាលបញ្ហាស្បែកពីផលប៉ះពាល់នៃកម្មរស្មី UV ពីកម្តៅព្រះអាទិត្យ និងផ្សែងពុលនានាទៀតផង។ ជាពិសេសថែមទាំងអាចជួយឱ្យផ្ទៃមុខមានសំណើម ទន់ រលោងស្អាត កម្ចាត់ស្បែកមុខឡើងប្រេង ជាតិកខ្វក់ពីផ្ទៃមុខ និងធ្វើឱ្យស្បែកមុខតឹងណែនស្រស់ស្អាត បង្រួមរន្ធញើសផងដែរ។

ការអនុវត្ត

- យកល្បាយល្ពៅហ្មត់ (ល្ពៅទុំក្រឡុក) ២ស្លាបព្រាបាយ លាយជាមួយនឹងម្សៅអូត (Oat រកបាននៅផ្សារទំនើប) ១ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ទៅ៣ដំណក់ កូរបញ្ចូលគ្នាឱ្យសព្វ

- បន្ទាប់មកយកម៉ាស់នេះមកលាបលើផ្ទៃមុខ ម៉ាស្សាថ្នមៗទុលចោលរយៈពេល ១៥នាទី ចាំលាងចេញនឹងទឹកស្អាត។

- អាចអនុវត្ត១ដងក្នុងមួយសប្តាហ៍សើម្បីទទួលបានប្រសិទ្ធភាព។

រូបមន្តថែរក្សាផ្ទៃមុខពីផ្លែល្ពៅ

២. ជួយឱ្យស្បែកភ្លឺរលោង

ម៉ាស់មួយនេះជួយធ្វើឱ្យស្បែកមុខមានសំណើម ទន់ ភ្លឺ ម៉ដ្ឋរលោងស្អាត និងការពារបញ្ហាស្បែកមុខស្ងួតទៀតផង។

ការអនុវត្ត

- លាយល្ពៅហ្មត់ ២ស្លាបព្រា ជាមួយនឹងទឹកឃ្មុំ កន្លះស្លាបព្រាបាយ និងទឹកដោះគោឆៅ កន្លះកូនស្លាបព្រា រួចកូរចូលគ្នាឱ្យសព្វ

- យកម៉ាស់នេះមកលាបលើផ្ទៃមុខ និងនៅលើ.ក រួចទុកចោលរយៈពេល ១៥នាទី ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាការស្រេច

- អ្នកអាចអនុវត្តម៉ាស់មួយនេះរាលយប់មុនពេលចូលគេងឱ្យបាន ២ ទោ៣ដងក្នុមួយសប្តាហ៍។

រូបមន្តថែរក្សាផ្ទៃមុខពីផ្លែល្ពៅ

៣. កម្ចាត់ស្នាមខ្មៅ និងស្រអាប់

ម៉ាស់មួយនេះជួយធ្វើឱ្យស្បែកមុខប្រែជា ស ភ្លឺ រលោង ថែមទាំងកាត់បន្ថយស្នាមអុចខ្មៅ និងស្រអាប់ផងដែរ។

ការអនុវត្ត៖

- យកល្បាយល្ពៅហ្មត់ ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារ២ ទៅ៣ដំណក់ និងប្រេងវីតាមីន E (Vitamin E Oil រកបាននៅផ្សារទំនើប និងឱសថស្ថាននានា) ចំនួន ២គ្រាប់ កូរចូលគ្នាឱ្យសព្វ

- យកម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី រួចចាំលាងចេញនឹងទឹកស្អាតជាការស្រេច

- អ្នកអាចអនុវត្តវិធីមួយនេះឱ្យបាន ម្តងក្នុងមួយសប្តាហ៍។

រូបមន្តថែរក្សាផ្ទៃមុខពីផ្លែល្ពៅ

៤. កម្ចាត់កោសិកាស្បែកចាស់ៗចោល

រូបមន្តមួយនេះអាចួយកម្ចាត់កោសិកាស្បែកចាស់ៗដែលខូចៗចោល និងផ្តល់នូវកោសិកស្បែកថ្មីៗថែលជួយឱ្យស្បែកមុខទន់ ភ្លឺ រលោង ស្រស់ស្អាត និងកម្ចាត់ស្បែកមុខស្រអាប់ៗផងដែរ។

ការអនុវត្ត៖

- យកល្បាយល្ពៅហ្មត់ ១ស្លាបព្រាបាយ លាយជាមួយនឹងម្សៅហ្គ្រាម (Gram Flour រកបាននៅផ្សារទំនើប) ២កូនស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- បន្ទាប់មកយកលាបឱ្យសព្វផ្ទៃមុខទុកចោល ១៥នាទី ទៅ ២០នាទី ដោយអាចចិតផ្លែតាសក់ស្តើងៗមកបិទលើភ្នែកបន្ថែមក៏បាន

- ជាចុងក្រោយលាងផ្ទៃមុខចេញនឹងទឹកធម្មតាជាការស្រេច

- អ្នកអាចអនុវត្តរូបមន្តនេះឱ្យបានម្តងក្នុងមួយសប្តាហ៍។

រូបមន្តថែរក្សាផ្ទៃមុខពីផ្លែល្ពៅ

៥. ផ្ទៃមុខទន់ម៉ដ្ឋរលោងស្រស់ស្អាត

រូបមន្តនេះមិនត្រឹមតែជួយកម្ចាត់កោសិកាស្បែកចាស់ៗចោល និងជួយឱ្យលំហូរឈាមរត់សព្វផ្ទៃមុខល្អនោះទេ តែវាក៏អាចជួយឱ្យផ្ទៃមុខភ្លឺ ទន់ ម៉ដ្ឋ រលោងស្រស់ស្អាតបែបធម្មជាតិផងដែរ។

ការអនុវត្ត៖

- យកល្បាយល្ពៅហ្មត់ចំនួន ២ស្លាបព្រា លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា ទឹកដោះគោឆៅ ១ស្លាបព្រា និងម្សៅសម្បកឈើអែម ១ស្លាបព្រាបាយ (Cinnamon រកបាននៅហាងឱសថបុរាណ) កូរចូលគ្នា

- បន្ទាប់មកយកល្បាយម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ២០នាទី រួចចាំលាងចោលជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច

- អ្នកអាចអនុវត្តវិធីមួយនេះ ២ ទៅ៣ដងក្នុងមួយសប្តាហ៍៕

រូបមន្តថែរក្សាផ្ទៃមុខពីផ្លែល្ពៅ

កុំភ្លេចអនុវត្តងាយៗដើម្បីបានផ្ទៃមុខស្រស់ស្អាតជាមួយនឹងផ្លែល្ពៅណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]