បរទេស៖ ជាការពិតណាស់ ស្រ្តីដែលកំពុងមានផ្ទៃពោះទាំងអស់ គួរតែបញ្ឍប់ការប្រើប្រាស់ នូវផលិតផលធ្វើឲ្យក្លិនក្រអូប ឫក៏គ្រឿងសម្អាង ដែលមានសារជាតិគីមី កំឡុងពេលមានផ្ទៃពោះ និងជាពិេសសទឹកអប់តែម្ដង ព្រោះថាវាអាចបង្ករជាហានិភ័យ ចំពោះ សុខភាពម្ដាយ និងទារកនៅក្នុងផ្ទៃ។

យោងទៅតាមការសិក្សាស្រាវជ្រាវ ពីវេជ្ជបណ្ឌិត Heather Patisaul មកពីជីវវិទូ នៅសាកលវិទ្យាល័យ North Carolina State បានបង្ហាញពីភស្តុតាង នៃសារធាតុ Phthalates ដែលមាន ក្នុងក្លិនសិប្បនិមិ្មតរបស់ទឹកអប់ ថាវាអាចបំផ្លាញ ដល់ការវិវឌ្ឍន៍របស់ក្មេងប្រុស ទើបនឹងកើតផងដែរ។ ដូចមេ្ដចទៅដែលហៅថាក្លិនសិប្បនិម្មិត? ក្លិនសិប្បនិម្មិតគឺជាក្លិនមួយ ដែលបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ ដោយជាធម្មតាវាបានផលិតចេញពីសារធាតុគីមី ដូចជាប្រេងសាំងជាដើម។

យ៉ាងណាមិញ បើយោងទៅតាមប្រភពខាងលើដដែលបានឲ្យដឹងថា ផលប៉ះពាល់ដែល បណា្ដលពីក្លិនសិប្បនិមិ្មតរបស់ទឹកអប់ ដែលជាសារធាតុគីមីទាំងនេះ នឹងផ្ដល់ផលអវិជ្ជមានជាច្រើន ដល់ម្ដាយរបស់ទារកដូចជា ជួបប្រទះបញ្ហាសរសៃប្រសាទ ដែលប៉ះទង្គិចខួរក្បាល ជំងឺមហារីក ជំងឺមហារីកសុដន់ កន្ទួលនិងប្រតិកម្មស្បែក ជាពិសេសនោះថែមទាំង មានការប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ថែមទៀតផង។ ហើយរីឯសារធាតុគីមី និងក្លិនសិប្បនិម្មិត ដែលមាននៅក្នុង ផលិតផលទាំងនេះ វាងាយនឹងជ្រាបចូលទៅក្នុងស្បែករបស់អ្នកប្រើ តាមរយៈការដែលគ្រាន់តែស្រូបក្លិន និងការលាបនៅលើស្បែកប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ជម្រើសដ៏ល្អបំផុត ដើម្បីជៀងវាងពីផលិតផល ដែលមានសារជាតិគីមីទាំងអស់ទាំងនេះ អ្នកម្ដាយគ្រប់រូបគួរគប្បី ពិនិត្យឲ្យបានច្បាស់លាស់ មុនពេលសម្រេចចិត្តទិញនូវ ផលិតផលអ្វីមួយ ឫក៏គួរតែស្វែងរកផលិតផលណាមួយ ដែលគ្មានដាក់សញ្ញា បញ្ជាក់ប្រាប់ថា ផលិតផលនោះមានគួបផ្សំជាមួួយនឹងសារធាតុក្លិនសិប្បនិម្មិត « Fragrances» ហើយប្រសិនបើជាអាចគួរតែងាកមកប្រើប្រាស់នឹងផលិតផល ផ្សំពីធម្មជាតិ ឫក៏ផលិតផលធម្មជាតិតែម្ដងកាន់តែប្រសើរ៕ 

រូបតំណាង
រូបតំណាង
រូបតំណាង
ផលិតផលផ្សំពីធម្មជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]