WARNING: GRAPHIC IMAGES 

ភ្នំពេញ៖ យោងតាមសារព័ត៌មានបរទេសធំៗជាច្រើនបានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីភ្លើងឆេះព្រៃដ៏ធំសម្បើមមួយ បានឆាបឆេះលេបត្របាក់ប្រទេសកូរ៉េខាងត្បូង ស្របពេលអាជ្ញាធរបានប្រកាសថា វាគឺជាគ្រោះមហន្តរាយដ៏កម្រ។ 

យ៉ាងណាមិញ ជុំវិញនឹងហេតុការណ៍ដ៏អាក្រក់មួយនេះ គេក៏សង្កេតឃើញថា មានសិល្បករ-សិល្បការិនីខ្មែរ ទាំងតារាចម្រៀង និងតារាសម្ដែង ព្រមទាំងបងប្អូនខ្មែរជាច្រើន បាននាំគ្នាបង្ហោះសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅកាន់ប្រជាជនកូរ៉េ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ដោយនៅក្នុងនោះ តារាខ្លះបានសរសេរថា ក្នុងនាមជាជនជាតិខ្មែរសូមចូលរួមរំលែកទុក្ខដល់ប្រជាជន ប្រទេសកូរ៉េខាងត្បូង ចំពោះសោកនាដកម្មមួយនេះផងដែរ។ 

ទាំងនេះបានបញ្ជាក់ឲ្យឃើញថា ទោះបីជាមិនមែនជាសាច់ញាតិ ឬប្រទេសកំណើតខ្លួនក៏ពិតមែន ប៉ុន្តែវាក៏បានស្ដែងឲ្យឃើញ ពីទឹកចិត្តដ៏ក្រៀមក្រំមួយ ចំពោះការបាត់បង់យ៉ាងធំធេង ក្នុងនាមជាមនុស្សជាតិតែមួយផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ករណីភ្លើងឆេះព្រៃនៅប្រទេស កូរ៉េ ខាងត្បូង
ករណីភ្លើងឆេះព្រៃនៅប្រទេស កូរ៉េ ខាងត្បូង
ករណីភ្លើងឆេះព្រៃនៅប្រទេស កូរ៉េ ខាងត្បូង
ករណីភ្លើងឆេះព្រៃនៅប្រទេស កូរ៉េ ខាងត្បូង
ករណីភ្លើងឆេះព្រៃនៅប្រទេស កូរ៉េ ខាងត្បូង
សំណាររបស់ សិល្បករសិល្បការិនីខ្មែរ
សំណាររបស់ សិល្បករសិល្បការិនីខ្មែរ
សំណាររបស់ សិល្បករសិល្បការិនីខ្មែរ
សំណាររបស់ សិល្បករសិល្បការិនីខ្មែរ
សំណាររបស់ សិល្បករសិល្បការិនីខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]