ភ្នំពេញ: ជាការពិតណាស់ មហាជនបានស្គាល់រួចមកហើយ កញ្ញា នីឡា គឺជា តារាកំប្លែងប្រចាំក្រុមនាយ ពាក់មី។ នាងបានប្រឡូកក្នុងសិល្បៈ តាំងពីកុមារភាពមកម្លេះ ដោយមានដៃគូពិសេសជាមួយ នាយ ចឺម។ អ្វីដែលពិសេស តារារូបនេះ ត្រួវបានគេស្គាល់ថា ជាកូនស្រីរបស់អ្នកដឹកនាំផ្ទាល់ គឺលោកតា វ៉ិច ទ័រ ថែមទៀតផង។

ប៉ុន្តែ អ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺ តារាកំប្លែងរូបនេះ ពោលពេញដោយពហុជំនាញ គឺនាងបានចាប់យកអាជីពជា អ្នកកាត់សក់ តាមបណ្ដារោងការនានា។ បើទោះបីជា នីឡា មានវ័យក្មេង ក៏ពិតមែន តែនាងមានជំនាញពិសេស ប្រកបដោយវោហាស័ព្ទ ដែលអាចធ្វើអោយនាង អាចរកចំណូលបន្ថែមបានយ៉ាងច្រើន ក្រៅពីអាជីព តារាកំប្លែងថែមទៀតផង។

អ្វីដែលពិសេស និងធ្វើអោយ មហាជនមានការកោតសរសើរនោះគឺ តារាវ័យក្មេងរូបស្រស់ម្នាក់នេះ បានបន្ថែមនូវមុខរបរថ្មីមួយទៀតគឺ ការលក់ផលិតផលថែរក្សាសម្រស់ ដូចជា លេលាបខ្លួន និងលេលាបមុខជាដើម នៅលើសង្គមហ្វេកបុក ព្រមទាំងមានការគាំទ្រខ្លាំងពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ថែមទៀតផង។

ដោយសារតែ ភាពជោគជ័យ ទាំងវិស័យសិល្បៈ និង ការរកស៊ី ទើបយើងកត់សម្គាល់ថា តារាកំប្លែងរូបនេះមានជីវភាពកាន់តែហ៊ឺហាពីមួយថ្ងៃទៅមួយថ្ងៃ៕

កញ្ញា នីឡា និងលោក​ ពាក់មី ពេលកាត់សក់រួមគ្នា
តារា​កំប្លែង នីឡា
ផលិតផលរក្សាសម្រស់ដែល នីឡា លក់រាល់ថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា