សម្រាប់អ្នកដែលចូលចិត្តមើលភាពយន្តកូរ៉េ ឬជាអ្នកគាំទ្រអ្នកចម្រៀងកូរ៉េពិតជាបានដឹងហើយថា ជនជាតិកូរ៉េ ជាពិសេសគឺស្រីៗតែម្តង មានសាច់មុខម៉ត់ខៃស្រស់ស្អាតណាស់ ជាពិសេសគឺមិនដែលចេះមានបញ្ហាមុខមុនទាល់តែសោះ។

ជាការពិតណាស់ ដែលថាប្រទេសកូរ៉េសម្បូរទៅដោយគ្រឿងសម្អាងល្អៗ និងមានប្រសិទ្ធភាពច្រើនសម្រាប់ការថែរក្សាសម្រស់ តែភាគច្រើនស្ត្រីជនជាតិកូរ៉េក៏មានរូបមន្តផ្ទាល់ខ្លួនបន្តពីដូនតាផងដែរ នៅក្នុងការថែរក្សាស្បែកមុខ រួមទាំងការពារ និងព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទផងដែរ ឯវិធីធ្វើក៏ងាយៗ។

ដូច្នេះចង់ដឹងថានារីៗកូរ៉េមានក្បួនបំបាត់មុខមុនយ៉ាងណា តោះ! មកតាមដានទាំងអស់គ្នា៖

ជនជាតិកូរ៉េ

១. ប្រេងដើមឈើ (Tea Tree Oil)

ភាគច្រើនគ្រឿងសម្អាងរបស់ប្រទេសកូរ៉េមានលាយគ្រឿងផ្សំពីប្រេងដើមឈើមួយមុខនេះ ដោយសារតែវាមានប្រយោជន៍ចំពោះស្បែក ថែមទាំងអាចព្យាបាលបញ្ហាមុខមុនយ៉ាងមានប្រសិទ្ធភាពផងដែរ។

ការអនុវត្ត៖

- គ្រាន់តែលាយប្រេងដើមឈើ (Tea Tree Oil រកបាននៅផ្សារទំនើប) ២ ទៅ៣ដំណក់ លាយជាមួយនឹងទឹកធម្មតា ១០ទៅ១០ដំណក់ បន្ទាប់មកយកទៅលាបនៅកន្លែងដែលកើតមុន ទុកចោលប្រមាណជា ១០នាទីចាំលាងនឹងទឹកធម្មតាចេញជាការស្រេច។

- អ្នកអាចអនុវត្តវាជារៀងរាល់ថ្ងៃរហូតដល់បញ្ហាមុខមុនបានដោះស្រាយ។

ប្រេងដើមឈើ (Tea Tree Oil)

២. ទឹកក្រូចឆ្មារលឿង/ក្រូចឆ្មារធម្មតា

ក្រូចឆ្មារសម្បូរទៅដោយជាតិវីតាមីន C ដែលល្អបំផុតសម្រាប់ការលុបលាង និងជូតសម្អាតផ្ទៃមុខឱ្យមានភាពស្រស់ស្អាត និងកម្វាត់រាល់បាក់តេរីផ្សេងៗដែលធ្វើឱ្យស្បែកមុខមានបញ្ហា និងការកើតមុនបាន។

ការអនុវត្ត៖

- អ្នកអាចច្របាច់ទឹកក្រូចឆ្មារពណ៌លឿង ឬក្រូចឆ្មារធម្មតា ជាមួយនឹងទឹកធម្មតាក្នុងបរិមាណសមល្មម រួចយកទឹកក្រូចឆ្មារនេះមកលាបលើស្បែកមុខដែលមានបញ្ហាមុខមុនប្រមាណជា ៥ ទៅ៦នាទី ចាំលាងនឹងទឹកស្អាតចេញជាការស្រេច។

ចំណាំ៖ អ្នកក៏អាចប្រើទឹកប៉េះប៉ោះជូតសម្អាតផ្ទៃមុខបានដូចគ្នាដើម្បីបំបាត់មុខមុន។ តែសម្រាប់អ្នកដែលមានស្បែកមុខប្រតិកម្មគួរតែប្រើទឹកតាសក់ជូត និងលាបលើផ្ទៃមុខទើបជាការប្រសើរ។

ទឹកក្រូចឆ្មារលឿង/ក្រូចឆ្មារធម្មតា

៣. ទឹកឃ្មុំ

ទឹកឃ្មុំសម្បូរសារធាតុល្អៗ និងសារធាតុប្រឆាំងនឹងការរលាកផ្សេងៗ ដែលអាចជួយឱ្យស្បែកស្អាត និងបំបាត់រាល់បញ្ហាលើផ្ទៃមុខ ជាពិសេសគឺការកើតមុនតែម្តង។

ការអនុវត្ត៖

- អ្នកអាចលាបទឹកឃ្មុំលើផ្ទៃមុខ ឬលើកន្លែងដែលកើតមុន ពេលយប់មុនចូលគេង ដោយទុកចោលមួយយប់តែម្តង។

- ចាំលាងនឹងទឹកធម្មតាចេញនៅពេលព្រឹកជាការស្រេច នោះអ្នកនឹងឃើញបញ្ហាមុខមុនរបស់អ្នកបានធូរស្រាលខ្លះជាមិនខាន៕

ទឹកឃ្មុំ

កុំភ្លេចសាកល្បងទាំងអស់គ្នាណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]