ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៍ របស់ប្រិយមិត្ត ដែលមានចម្ងល់ ចង់ដឹងអពីមូលហេតុ របសស្រ្តីថា តើហេតុអ្វីបានជាស្រ្តីមាន អារម្មណ៍ថាខ្លួន របស់ពួកគាត់មាន សភាពអាក្រក់ បំផុតនៅ ថ្ងៃពុធ វេលាម៉ោង ៣ និង ៣០ នាទីរសៀល?

យ៉ាងណាមិញ យោងតាមរយៈ ប្រភពពត៌មាន របស់  The Sun  បានបង្ហាញ ឲ្យដឹងថាមូល ហេតុដែលស្រ្តី មានអារម្មណ៍ រូបរាងកាយផ្ទៃមុខ ក៏ដូចជាស្បែក មានសភាព អាក្រក់បំផុត នៅរៀងរាល់ ថ្ងៃពុធ វេលាម៉ោង ៣ និង ៣០ នាទីរសៀល។ ដោយមូលហេតុ មានដូចជា តាមរយៈពត៌មាន ការស្ទង់ស្ទាបមតិ គឺនៅក្នុងថ្ងៃពុធ កំឡុងពេលរសៀល គឺជាពេលដែលស្រ្តី មានសភាពចាស់ ជាងវ៏យហើយ និងស្បែកស្ងួត ថែមទៀតផង។ ព្រោះពេលវេលា ពាក់កណ្តាល នៃសប្តាហ៍ ធ្វើឲ្យស្រ្តីមាន អារម្មណ៍អស់ កំលាំងគេងមិន បានគ្រប់គ្រាន់ និងមានអារម្មណ៍ ស្មុគស្មាញ ដែលបណ្តាលឲ្យ ស្បែករបស់ ស្រ្តីប្រែជាស្រអាប់ផងដែរ។ ជាពិសេស នៅក្នុងថ្ងៃ ពុធពេលរសៀល គឺជាពេលដែល ស្រ្តីកង្វះនូវការ ញ៉ាំទឹកឲ្យបាន គ្រប់គ្រាន់ផងដែរ។

ប៉ុន្តែក្រោយពី កន្លងផុតពីថ្ងៃពុធ វេលាម៉ោង ៣ និង ៣០ នាទី ឈានចូល ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦ និង ៣០ នាទីនោះ ស្រ្តីនិងមានអារម្មណ៍ ស្រស់ថ្លាឡើងវិញ។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]