ភ្នំពេញ៖ នៅព្រឹកនេះតារាបង្ហាញម៉ូតសម្បុរខ្មៅស្រអែមកញ្ញា សូរ្យ អេណា បានចូលរោងការតាមប្រពៃណីហើយ ជាមួយនឹងអនាគតស្វាមីជាទីស្រលាញ់របស់ខ្លួនគឺលោក Maurice Boumence ដែលជាជនជាតិហូទ្បង់។
ដោយយោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់តារាសម្តែងលោក សាវិន ហ្វីលីព បានឱ្យដឹងយ៉ាងដូច្នេះថា៖
«កញ្ញា សូរ្យ អេណា តារាបង្ហាញម៉ូតល្បីឈ្មោះ បានកំពុងចូលរោងការថ្ងៃនេះជាមួយលោក Maurice Boumence ជនជាតិហូទ្បង់ អតីតប្រធានគ្រប់គ្រងការិល័យជួរមុខរបស់សណ្ឋាគារ Sofitel Phnom Penh បច្ចុប្បន្នផ្លាស់ទៅធ្វើការនៅទីក្រុងហុងកុង។ សូមជូនពរឱ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង និងមានសុភមង្គលជាមួយគ្នាជារៀងរហូត។ Congratulation Enna & Mourice special day 06 April 2019 !» ។
គួរឱ្យដឹងផងដែរថា កញ្ញា សូរ្យ អេណា ត្រូវបានអ្នកគាំទ្រជាច្រើននាក់ស្រលាញ់ពេញចិត្តជាខ្លាំងជាមួយនឹងសម្រស់ និងកម្ពស់ខ្ពស់យ៉ាងស្រស់ស្អាតរបស់នាង ហើយតារាស្រីរូបនេះក៏បានទទួលនូវការគាំទ្រយ៉ាងច្រើន ពីទស្សនិកជនអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយដែរ នៅក្នុងវិស័យសិល្បៈបង្ហាញម៉ូត។
ដោយឡែក នៅថ្ងៃនេះផ្ទាល់កញ្ញាក៏បានបញ្ចប់ភាពនៅលីវ ដោយបានដឹកដៃអនាគតស្វាមីចូលរោងការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែររបស់យើង ទោះស្វាមីនាងជាជនជាតិហូឡង់ក៏ដោយ៕
Credit Pic: Savin Phillip, Dee Daniel
Credit Video: Vik Snouk ZAman
ទស្សនារូបភាពរបស់កញ្ញា សូរ្យ អេណា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដូចខាងក្រោមទាំងអស់គ្នា៖
វីដេអូ Pre-Wedding របស់កញ្ញា សូរ្យ អេណា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]