ភ្នំពេញ: ជាការពិតណាស់ លោក ប៊ុត សីហា គឺជាអតីតបេក្ខភាពដែលបានប្រលងជាប់ ពានរង្វាន់លេខមួយក្នុងកម្មវិធី “ The Voice Cambodia’’ នៅឆ្នាំ ២០១៤ កន្លងមក។ ជាមួយគ្នានោះដែរ សីហា បានទទួលរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេស លោកបានក្ដាប់យកឱកាសពិសេសមួយគឺ មានសិទ្ធិធ្វើជា តារាចម្រៀងប្រចាំផលិតកម្មដ៏ធំមួយ ប្រចាំប្រទេសកម្ពុជាគឺផលិតកម្មហង្សមាស។

កាលពីឆ្នាំមុន តារាចម្រៀងរូបនេះ បានផ្ទុះនូវព័ត៌មានដែលបានផ្សាយថា លោកបានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងពេលនោះដែរ មហាជនព្រមទាំងហ្វេនៗរបស់លោកមិនបាន ឃើញវត្តមានតារារូបនេះតាម បណ្ដាទូរទស្សន៏ ក៏ដូចជាតាមឆាកតន្រ្ដីផ្សេងៗនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ លោក​ ប៊ុត សីហា ហាក់បីដូចជា​មានមុខមាត់ក្នុង សង្គមសិល្ប: ជាថ្មី។ គេបានឃើញវត្តមានរូបលោក លើឆាកតន្រ្ដីតាមរោងអាពាហ៏ពិពាហ៏ ថែមទៀតផង។ មួយវិញទៀត នៅពេលពិធីមង្គលការ របស់គ្រួសាររបស់លោក គេសង្កេតឃើញវត្តមានរបស់តារាល្បីៗ ជាច្រើនរូបផងដែរ។

អ្វីដែលពិសេស គឺលោក ប៊ុត សីហា បានត្រៀមបទចម្រៀងសម្រាប់ទុកពេលចូលឆ្នាំផងដែរ។​ យោងតាមផលិតកម្ម មរតក មេដៀ បានបង្ហើបប្រាប់ថា “ ប៊ុត សីហានឹងមានបទចម្រៀងជាច្រើនបទ ជាពិសេស បទសម្រាប់រាំលេង នាពេលចូលឆ្នាំខ្មែរ ប្រពៃណីនៃជាតិខាងមុខនេះ៕ 

តារាចម្រៀង លោក​ ប៊ុត​ សីហា
លោក​ សីហា​ និងក្រុមការងារមរតក​ មេឌៀ
សកម្មភាពថត​បទចម្រៀងសម្រាប់រាំលេងពេលចូលឆ្នាំខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា