បរទេស៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង Britney Spears ដែលពេលនេះនាងបានចុះកុងត្រាធ្វើជាអ្នកសម្តែងប្រចាំនៅ Las Vegas Residency ដែលជាវេទិការនៃការសម្តែងលំដាប់ពិភពលោក និងមានតារាល្បីៗដែលធ្លាប់សម្តែងនៅទីនោះដូចជា Celine Dionជាដើម។ ប៉ុន្តែថ្មីៗនេះBritney Spears បានសុំផ្អាករាល់ការសម្តែងរបស់នាងទាំងអស់រយៈពេល៣០ថ្ងៃ ដើម្បីសម្រាកព្យាបាលបញ្ហាផ្លូវចិត្ត។

ព្យាបាលបញ្ហាផ្លូវចិត្តដែល Britney Spearsកំពុងតែជួបប្រទះគឺបណ្តាលមកពី រឿងស្មុគស្មាញជាច្រើនដែលទាក់ទងនឹងការធ្លាក់ខ្លួនឈឺធ្ងន់របស់ឪពុកនាងដែលត្រូវធ្វើវះកាត់រហូតទៅដល់២ដង។

ចំពោះរឿងដែលសុំផ្អាកការសម្តែងBritney Spearsបានចេញមុខមទទួលខុសត្រូវ និងបានបង្ហាញពីអារម្មណ៍សោកស្តាយទៅកាន់អ្នកគាំទ្រ ហើយនាងថែមទាំងសន្យាថានឹងប្រគល់ប្រាក់ទាំងអស់ទៅអ្នក ដែលបានទិញសំបុត្រចូលមើលការសម្តែងទៀតផង។

ជាមួយគ្នានេះដែរBritney Spearsបាននិយាយរៀបរាប់ពីអាការជំងឺលោកប៉ារបស់នាងយ៉ាងដូច្នោះថា៖

« ខ្ញុំមិនដឹងថាគួរចាប់ផ្តើមពីត្រង់ណាមុនទេ  ខ្ញុំមិនបានធ្វើការសម្តែង Domination ដែលនេះជារឿងដែលពិបាកខ្លាំងណាស់ ព្រោះខ្ញុំរង់ចាំការសម្តែងនេះជាយូរមកហើយ។ នៅពេលខ្ញុំប្រកាសផ្អាកការសម្តែងខ្ញុំពិតជាមានការសោកស្តាយណាស់ តែទោះបីជាយ៉ាងក៏ដោយគ្រួសារជារឿងដែលខ្ញុំគួរគិតគូរមុនគេបង្អស់។ 

ប្រហែលជាប៉ុន្មានខែមុនប៉ារបស់ខ្ញុំត្រូវចូលមន្ទីរហើយស្ទើរតែមិនអាចសង្រ្គោះជីវិតបាន តែពិតជាអរគុណដល់ឋានសួគ៌ដែលបានជួយឲ្យគាត់នៅមានជីវិត។ ក្រោយមកគាត់ក៏ត្រូវវះកាត់ម្តងទៀត ពេលនេះអ្វីដែលខ្ញុំគួរធ្វើគឺផ្តល់កម្លាំងចិត្តទៅកាន់ក្រុមគ្រួសារ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ ហើយខ្ញុំក៏សូមអរគុណដែលអ្នកទាំងអស់គ្នាតែងតែផ្តល់កម្លាំងចិត្តមកដល់ខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា» ទាំងនេះជាអ្វីដែលតារាស្រីរូបនេះធ្វើការរៀបរាប់៕

Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears និងលោកប៉ា
Britney Spears និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]