ភ្នំពេញ៖ ដើម្បីអបអរសាទរ និងបង្កើតនូវកម្មវិធីសប្បាយៗរីករាយសម្រាប់បងប្អូនខ្មែរយើងមុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នៅក្នុងពេលខាងមុខនេះ ផ្ទះមេគង្គ នឹងប្រារព្ធកម្មវិធី «បុណ្យភូមិមេគង្គ» ដ៏សប្បាយរីករាយមិនធ្លាប់មានពីមុន។

ដែលកម្មវិធី «បុណ្យភូមិមេគង្គ» នេះផងដែរ នឹងត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី ៧ ខែមេសា ឆ្នាំ ២០១៩ នេះ ចាប់ពីវេលាម៉ោង ៨ ព្រឹកតទៅ រហូតដល់ម៉ោង ៩ យប់ នៅរោងចក្រដំបូលខៀវ ផ្លូវវេងស្រេង សួនឧស្សាហកម្ម ខេ អឹម អេច (KMH) ជាប់ Showroom ផ្ទះមេគង្គ។ 

ហើយមិនតែប៉ុណ្ណោះកម្មវិធី «បុណ្យភូមិមេគង្គ» ក៏នឹងមានការប្រគំតន្រ្តីដ៏ធំមួយ ដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួង ព្រមទាំងមានស្តង់លក់ដូរ ការលេងល្បែងប្រជាប្រិយខ្មែរ សកម្មភាពលេងសប្បាយៗដូចជា ប្រដាល់លើទឹក ប្រណាំងទូក កម្មវិធីវាយក្អមយករង្វាន់ និងកម្មវិធីរាំលេងកម្សាន្តសប្បាយជាដើមជាច្រើនមុខ។

ជាពិសេស «បុណ្យភូមិមេគង្គ» ក៏មានការប្រារព្ធធ្វើពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០០ អង្គ នាពេលព្រឹកផងដែរ។ កុំភ្លេចណា៎ សូមអញ្ជើញមកចូលរួមរីករាយជាមួយនឹងកម្មវិធី «បុណ្យភូមិមេគង្គ» ទាំងអស់គ្នា នៅថ្ងៃអាទិត្យទី ៧ ខែមេសា ខាងមុខនេះ។

កាលវិភាគនៃកម្មវិធី «បុណ្យភូមិមេគង្គ» នឹងប្រព្រឹត្តទៅដូចខាងក្រោមនេះ៖ 
- ម៉ោង ៧:៣០ ៩:៣០ ព្រឹក៖ កម្មវិធីសូត្រមន្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០០ អង្គ
- ម៉ោង ៩:៣០ ១១:៣០ ព្រឹក៖ ការសម្តែងរបាំត្រុដិ
- ម៉ោង ១០:៣០ ១១:៣០ ព្រឹក៖ ការប្រលងចម្រៀង
- ម៉ោង ១:៣០ ៣:០០ រសៀល៖ សមរភូមិត្រជាក់ និងការរាំលេងកម្សាន្ត
- ម៉ោង ៦:០០ ៩:០០ យប់៖ តន្រ្តីបុណ្យភូមិមេគង្គ និងរាំលេងកម្សាន្ត។

កាលវិភាគកម្មវិធី «បុណ្យភូមិមេគង្គ»
ការតុបតែង «បុណ្យភូមិមេគង្គ»
កម្មវិធី «បុណ្យភូមិមេគង្គ»
កម្មវិធី «បុណ្យភូមិមេគង្គ»
កម្មវិធី «បុណ្យភូមិមេគង្គ»
កម្មវិធី «បុណ្យភូមិមេគង្គ»

សម្រាប់ព័ត៌មានលម្អិត សូមតាមដាននៅលើគេហទំព័រហ្វេសប៊ុក៖ ផ្ទះមេគង្គ - Mekong Homes ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]