ឥណ្ឌា៖ បងប្អូនភ្លោះកើតមកខ្លួនជាប់គ្នា រស់នៅយ៉ាងលំបាកវេទនា នៅឯប្រទេសឥណ្ឌា បានបង្ហាញចំណាប់អារម្មណ៍ថា មិនសោកស្តាយ ហើយក៏មិនចុះចាញ់នឹងជីវិត បើទោះបីជាត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ពួកគេអស់ឱកាសនៅក្នុងការវះកាត់បំបែកគ្នាចេញក្តី។

បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu

Shivanath និង Shivram Sahu បច្ចុប្បន្នអាយុ ១៨ឆ្នាំ គឺជាបងប្អូនកូនភ្លោះប្រុសយ៉ាងអភ័ព្វ ដែលកើតមកខ្លួនជាប់គ្នា (ជាប់ត្រឹមចង្កេះ) មានតែជើង២ ដែលត្រូវចែករំលែក ក៏ដូចជាជួយគ្នាទៅវិញទៅមកនៅក្នុងការដើរ និងដោយមានជំនួយពីដៃរៀងៗខ្លួន រស់នៅក្នុងភូមិ Khenda តំបន់ Baloda Bazar ទីក្រុង Raipur រដ្ឋ Chhattisgarh ប្រទេសឥណ្ឌា។

បងប្អូនកូនភ្លោះដ៏គួរឲ្យអាណិតនេះ ធ្លាប់ទទួលបានការចាប់អារម្មណ៍ម្តងរួចមកហើយ នៅលើបណ្តាញសង្គម កាលពីកំឡុងឆ្នាំ២០១៤ ជុំវិញនឹងវីដេអូឃ្លីប ងូតទឹក និងស្លៀកពាក់របស់ពួកគេ បន្ទាប់ពីត្រូវបានបង្ហោះចែកចាយ ខណៈក៏មានមហាជនជាច្រើន បានសម្ដែងក្តីអាណិតអាសូរនឹងជីវិតរបស់ពួកគេផងដែរ។

បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កន្លងមក បងប្អូនកូនភ្លោះនេះ ក៏ធ្លាប់ជួបនឹងគ្រូពេទ្យជាច្រើន ជុំវិញនឹងការពិនិត្យនិងពិគ្រោះយោបល់ ដើម្បីស្នើសុំធ្វើការវះកាត់បំបែកគ្នាចេញផងដែរ។ ប៉ុន្តែជាលទ្ធផល រហូតមកទល់ពេលនេះ ក្រុមគ្រូពេទ្យនៅតែបដិសេធ ដោយពុំអាចវះកាត់បំបែកពួកគេចេញពីគ្នាបាននោះឡើយ។ ដោយសារតែ វាប៉ះពាល់នូវផ្នែកសរីរាង្គជាច្រើន ម្យ៉ាងពួកគេក៏មានអាយុកាន់តែច្រើន និងមានតែជើង២ ដែលត្រូវចែករំលែកគ្នាតែប៉ុណ្ណោះ។

ថ្លែងទៅកាន់ទូរទស្សន៍ក្នុងស្រុកមួយ កូនភ្លោះឈ្មោះ Shivanath បាននិយាយថា ឥឡូវពួកគេមិនអាចវះកាត់បំបែកគ្នាចេញបាននោះទេ បើទោះបីជាពួកគេចង់ធ្វើវាក៏ដោយ។ វាអាចទៅរួចប្រសិនណាបើពួកគេនៅតូច ប៉ុន្តែឥឡូវនេះវាហួសពេលហើយ ហើយគ្រូពេទ្យក៏បានប្រាប់ពួកគេច្បាស់លាស់ពីបញ្ហានេះដែរ។

បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu

គួរឲ្យដឹងផងដែរថា បងប្អូនកូនភ្លោះនេះ ត្រូវបានគេជឿជាក់ថា មានក្រពះតែមួយជាមួយគ្នា ប៉ុន្តែមានសួត បេះដូង និងខួរក្បាលដាច់ដោយឡែកពីគ្នា។ ជាទម្លាប់ ឬសកម្មភាពប្រចាំថ្ងៃ ពួកគេអាចងូតទឹក ស្លៀកពាក់ សិតសក់ និងញ៉ាំអាហារបានដោយខ្លួនឯង ប៉ុន្តែពេលខ្លះក៏មានបញ្ហាឈ្លោះប្រកែកគ្នាតិចតួចផងដែរ (មួយចង់ធ្វើមួយមិនចង់ធ្វើជាដើម)។

Shivanath និង Shivram Sahu ក៏អាចដើរបានដោយខ្លួនពួកគេ ដូចជាចុះជណ្ដើរឡើងជណ្ដើរ ឬនៅទីដីធម្មតា ដោយប្រើជើងទាំងពីរ និងដៃទាំងបួនរបស់ពួកគេផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសរសើរទៀតនោះ បងប្អូនកូនភ្លោះនេះ ថែមទាំងមានទេពកោសល្យ និងត្រូវបានគេដឹងថា ជាសិស្សពូកែនៅក្នុងសាលាថែមទៀតផង ដែលធ្វើឲ្យគ្រួសាររបស់គេមានមោទកភាពយ៉ាងខ្លាំង៕

ទស្សនាវីដេអូខាងក្រោម៖   

បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahuវ
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu
បងប្អូនកូនភ្លោះ Shivanath និង Shivram Sahu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ