ចិន៖ បើនិយាយពីរឿងចិនដ៏ល្បី “China Dragon” “កូននាគសៅលីញ” ប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំ ព្រោះថារឿងនេះពិតជាមានប្រជាប្រិយភាពខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រិយមិត្តច្បាស់ជានៅចាំតួអង្គកូនក្មេងដែលមានឈ្មោះថា Ashton Chen សម្តែងជាតួអង្គកូននាគ ដែលមានភាពប៉ិនប្រសព្វក្នុងការសម្តែង ហើយក៏ជាតួអង្គដ៏ទាក់ទាញមួយរូបនៅក្នុងរឿងផងដែរ។

យ៉ាងណាមិញ នៅពេលនេះតួអង្គក្មេងម្នាក់នេះ មានអាយុកាន់តែច្រើនហើយ ដោយក្នុងឆ្នាំនេះ លោក Ashton Chen មានអាយុ ៣១ ឆ្នាំ ក៏ប៉ុន្តែបើទោះជាអាយុរបស់តារារូបនេះរាងជ្រេបន្តិចក្តី បើនិយាយពីសម្រស់របស់លោកវិញ គឺនៅតែស្រស់សង្ហាដដែល។

Ashton Chen កាលនៅក្មេង

ដោយឡែក កាលពីម្សិលមិញនេះវិញ លោក Ashton Chen ត្រូវបានអ្នកកាសែតចាប់បានរូបលោក ដើរលេងជាមួយនារីម្នាក់ ដោយសភាពរបស់អ្នកទាំងពីរហាក់មានការលាក់បាំងអ្វីមួយ ព្រោះថា លោក Ashton Chen បានពាក់មួកពាក់ម៉ាស់ ដើម្បីកុំឲ្យមហាជនចាប់អារម្មណ៍ និងស្គាល់រូបលោក។

ក៏ប៉ុន្តែ បើទោះជាតារាសម្តែងរូបនេះ ប្រឹងលាក់បាំងយ៉ាងណាក៏មិនអាចគេចពីភ្នែកសំណាក់មហាជន ក៏ដូចជាអ្នកកាសែតបានដែរ។ ហើយរូបលោកត្រូវចាប់បានថា នារីដ៏ស្រស់ស្អាត ដែលលោកបានបណ្តើរនោះ គឺជាមិត្តស្រីថ្មីរបស់លោក។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពបន្តបាននិយាយទៀតថា នារីដែលលោក Ashton កំពុងទាក់ទងគឺជាតារាស្រីម្នាក់ ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង នៅលើបណ្តាញសង្គម។

គួររម្លឹកដែរថា លោក Ashton Chen ធ្លាប់មានសង្សារច្រើនរាប់មិនអស់រួចមកហើយ។ ហើយរូបលោកក៏ធ្លាប់មានស្នេហាជាមួយតារាស្រី ដែលមានអាយុបងជាងខ្លួនផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Ashton Chen ក្មេង និងបច្ចុប្បន្ន
Ashton Chen និងអតីតមិត្តស្រី
Ashton Chen និងមិត្តស្រីថ្មី
Ashton Chen និងមិត្តស្រីថ្មី
Ashton Chen និងមិត្តស្រីថ្មី
Ashton Chen និងមិត្តស្រីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]