អាហ្រ្វិកខាងត្បូង៖ នៅក្នុងពិភពលោកយើងនេះ រឿងចម្លែកៗពិតជាមានច្រើនពិតមែន មិនថានៅស្រុកយើង ឬនៅស្រុកគេ។ ជាក់ស្តែងមានជ្រូកមួយក្បាល បាននិងកំពុងតែល្បីកក្រើកនៅលើអ៊ីនធើណេត ព្រោះតែជ្រូកនេះខុសពីគេ គឺជ្រូកចេះគូរគំនូរ។ ដូច្នេះថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តមកស្គាល់ជ្រូកមួយក្បាលនេះទាំងអស់គ្នា។

ជ្រូក Pigcasso

ជ្រូកដែលមានទេពកោសល្យក្នុងការគូរគំនូរនេះ ត្រូវបានមនុស្សម្នាដាក់រហស្សនាមឱ្យវាថា «Pigcasso» ដែលឈ្មោះមួយនេះត្រូវបានគេប្រដូចទៅនឹងស្តេចគំនូរ Pablo Picasso

ជ្រូក Pigcasso មានអាយុ ៣ឆ្នាំ ត្រូវបានជួយសង្រ្គោះពីកសិដ្ឋានមួយកន្លែង ហើយបច្ចុប្បន្នវារស់នៅក្នុងជម្រកសត្វមួយកន្លែងក្នុងប្រទេសអាហ្រ្វិកខាងត្បូង។

អ្នកថែរក្សាចិញ្ចឹមវាគឺអ្នកនាង Joanne Lefson បាននិយាយថា ជ្រូកនេះពិតជាឆ្លាតខ្លាំងណាស់ ហើយវាពិតជាមានភាពប៉ិនប្រសព្វក្នុងការគូរគំនូរពិតមែន។  

គំនូរដែលជ្រូក Pigcasso គូរនេះគឺជាគំនូរបែប «Abstract Expressionism ឬគំនូរអរូបី»។ លើសពីនេះទៅទៀត អ្នកគ្រប់គ្រងជម្រកសត្វក៏បាននិយាយថា ពួកគេអាចលក់គំនូររបស់ Pigcasso បាន និងយកប្រាក់ដើម្បីជួយសង្រ្គោះសត្វដទៃទៀតបានច្រើនផងដែរ។ 

ជ្រូក Pigcasso

អ្វីដែលមិននឹកស្មាននោះគឺថា សូម្បីតែក្រុមហ៊ុននាឡិកាម៉ាក Swatch របស់ប្រទេសស្វីស ក៏បានសហការណ៍ជាមួយនឹង Pigcassos ក្នុងការផលិតនាឡិកាម៉ូតពិសេសម្យ៉ាង ជាមួយនឹងការរចនាឡើងនូវគំនូរអរូបីដែលជ្រូក Pigcassos គូរផងដែរ។

ដូច្នេះ មនុស្សម្នានៅជុំវិញពិភពលោកអាចរីករាយ និងទិញនាឡិកាពិសេសនេះបាន ដែលមានឈ្មោះថា «SWATCH X PIGCASSO» ក្នុងតម្លៃប្រមាណ ១២៥ដុល្លារ (តម្លៃស្រុកគេ) ហើយវាក៏ជានាឡិកាមានចំនួនកំណត់ផងដែរ ពោលគឺក្រុមហ៊ុន Swatch លក់នាឡិកានេះត្រឹមតែ ២,០១៩ គ្រឿងតែប៉ុណ្ណោះជុំវិញពិភពលោក។ 

ជ្រូក Pigcasso សហការណ៍ជាមួយក្រុមហ៊ុននាឡិកា Swatch

យ៉ាងណាមិញ ជ្រូក Pigcassos នេះមានជីវិតថ្មីម្តងទៀត ហើយវាក៏រីករាយនូវជីវិតថ្មីមួយនេះផងដែរ។ ទន្ទឹមគ្នានេះដែរ ក៏សូមអរគុណទៅដល់ក្រុមជួយសង្រ្គោះសត្វផងដែរ ដែលបានជួយសង្រ្គោះវាទាន់ពេលវេលា កុំអីវាច្បាស់ជាត្រូវមនុស្សកាប់ឆីជាក់ជាពុំខាន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ជ្រូក Pigcasso
ជ្រូក Pigcasso
នាឡិកា SWATCH X PIGCASSO
នាឡិកា SWATCH X PIGCASSO
នាឡិកា SWATCH X PIGCASSO
នាឡិកា SWATCH X PIGCASSO
ជ្រូក Pigcasso

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]