រាជធានីភ្នំពេញ ៖ មុននេះបន្តិចមានបណ្តាសារព័ត៌មាន មួយបានចុះផ្សាយថា នាយពែកមី ត្រូវបានម្ចាស់ដើមការបណ្តេញចេញពីរោង បន្ទាប់ពីបានប្រើពាក្យមិនសមរម្យក្នុងពិធី កាត់សក់ចៅស្រីរបស់លោកឧកញ៉ាមានមុខមាត់ម្នាក់ រួមជាមួយនឹងកំហុសមួយទៀតដែលនាយបាន ហៅឱ្យអ្នកកំដរកូនក្រមុំម្នាក់មកអង្គុយលើភ្លៅ ហើយក្រោយមកទើបដឹងថា នារីនោះជាកូនស្រីលោកធំម្នាក់ ។ ទង្វើនេះបានធ្វើឱ្យម្តាយរបស់នារីរូបនោះ មួហ្មងក្នុងចិត្តក៏បានស្នើឱ្យនាយបញ្ចប់កម្មវិធី ឱ្យបានឆាប់ចំពោះការសម្តែងមិនស័ក្តិសមនេះ ហើយក្រោយមកក៏ត្រូវបណ្តេញចេញពីរោងការតែម្តង ។

ទាក់ទិនទៅនឹងបញ្ហានេះនាយពែកមីដែលជាតារាកំប្លែង ដ៏ល្បីបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា នាយហួសចិត្តខ្លាំងណាស់ នៅពេលដែលមានគេចុះផ្សាយថា នាយមានបញ្ហាត្រូវគេបណ្តេញចេញពីរោងការ ព្រោះតែនាយប្រើពាក្យមិនសមរម្យ និងបានហៅកូនកំដរមកអង្គុយលើភ្លៅនោះ ដែលទាំងការពិតរឿងនេះវាមិនមែនទាល់តែសោះ នាយនិងមិត្តភគ្តិគ្រាន់តែដឹងរឿងនេះ នាយហួសចិត្តនិយាយលែងចេញទៅហើយ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]