ភ្នំពេញ: មហាជនសង្កេតឃើញថាចំណងស្នេហ៏រវាង ឈុំ វត្តីនិងគូស្នេហ៏ កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ដោយពុំមានអ្វីជាឧបសគ្គនោះទេ។ ប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃកំណើត របស់តារាសម្ដែងមុខស្រស់ម្នាក់នេះ តែអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះ គឺម្ចាស់បេះដូងរបស់នាង មិនបានប្រារព្ធអ្វីធំដុំនោះឡើយ។

ប៉ុន្តែនាងមិនបាន មានការអាក់អន់ស្រពន់ចិត្តអ្វីនោះឡើយ ផ្ទុយទៅវិញនាងមានការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលមនុស្សពិសេសរបស់ខ្លួនប្រគល់ឲ្យ។

ក្នុងនោះដែរ ឈុំ វត្តី បានធ្វើខួបកំណើតរបស់ខ្លួនតូចតាចនៅជួបជុំក្រុមគ្រួសារ និងមនុស្សដែលខ្លួនស្រលាញ់ ញុំាអាហារពេលល្ងាច តែប៉ុណ្ណោះ ក៏ប៉ុន្តែនាងបាននិយាយពាក្យក្នុងចិត្តថា «អរគុណអ្នកទាំងអស់គ្នាឆ្នាំនេះពិសេសជាងរាល់ឆ្នាំ បាយផ្ទះជុំបងប្អូនម៉ាក់ប៉ានិងមនុស្សពិសេស ចង់បានបែបនេះរាល់ឆ្នាំមិនតូចមិនធំតែមានក្ដីសុខ»។

អ្វីដែលពិសេសនោះគឺ វត្តីបានទទួលកាដូយ៉ាងពិសេស ពីគូស្នេហ៏របស់ខ្លួន គឺគ្រឿងអលង្ការពេជ្រ ដែលមហាជនមិនអាចដឹងពីតម្លៃ តែទោះបីជាយ៉ាងណា ក៏គេនៅតែគិតថាគ្រឿងអលង្ការនោះថ្លៃផងដែរ៕ 

វត្តី​ និង​ គូស្នេហ៏នៅថ្ងៃខួបកំណេីត
កាដូដែល វត្តីបានពីអ្នកពិសេស​
វត្តី ព្រមជាមួយអ្នកម្ដាយ
វត្តី នីង​ លោកឪពុក
តារាសម្ដែង ​ឈុំ វត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី