ជប៉ុន៖ លោក Shogo Kemmoku ម្ចាស់ជ័យលាភីបុរសឯកស្រលាញ់ភេទដូចគ្នាតំណាងប្រទេសជប៉ុនក្នុងឆ្នាំ២០១៨ បានសុំមិត្តប្រុសរៀបការនៅលើឆាក ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ខណៈពេលមានទស្សនិកជនប្រមាណ ១៥០នាក់ កំពុងស្តាប់លោកថ្លែងសុន្ទរកថាជាលើកចុងក្រោយនៅលើឆាកក្នុងទីក្រុងតូក្យូ ស្រាប់តែលោកបានណែនាំមិត្តប្រុសរបស់លោកឈ្មោះ Geoff ដែលស្រលាញ់គ្នាអស់រយៈពេល៨ឆ្នាំ ឡើងលើឆាកជាមួយ។

លោក Shogo សុំមិត្តប្រុសរៀបការ
លោក Shogo Kemmoku

ក្រោយមក លោក Shogo បានសុំលោក Geoff រៀបការនៅលើឆាកយកតែម្តង ដោយលោកបាននិយាយថា៖

«បងមិនអាចស្រមៃបាននូវជីវិតដែលគ្មានរូបអូននោះទេ។ ហើយពេលនេះ បងនឹងសួរអូនមួយសំណួរ (តើអូនព្រមរៀបការជាមួយបងទេ?)»

ពេលនោះ លោក Geoff ក៏និយាយថា៖

«Yes! (យល់ព្រម)»

បន្ថែមពីនេះទៀត លោក Shogo បាននិយាយប្រាប់ក្រុមសារព័ត៌មានថា លោកមិនដែលប្រាប់ពីគម្រោងនេះទៅដល់នរណាម្នាក់នោះទេ រួមទាំងអ្នករៀបចំកម្មវិធីទៀត។ ប៉ុន្តែ លោកសម្រេចចិត្តថា Surprise អ្នកទាំងអស់គ្នានៅលើឆាកនេះយកតែម្តង។ 

លោក Shogo សុំមិត្តប្រុសរៀបការ

ទន្ទឹមនេះដែរ លោក Shogo បានសរសេរនៅក្នុងគណនី Instagram លោកថា៖

«កាលពីឆ្នាំមុន ខ្ញុំក្លាយជា MR GAY JAPAN ឬបុរសឯកស្រលាញ់ភេទដូចគ្នាតំណាងជប៉ុន ហើយខ្ញុំរៀនសូត្របានច្រើនពីមនុស្សជាច្រើន។ បន្ទប់នេះពោរពេញទៅដោយសេចក្តីស្រលាញ់ និងការគាំទ្រ ហើយខ្ញុំមិនអាចគិតឃើញកន្លែងណាល្អជាងកន្លែងនេះទេ ដើម្បីមិត្តប្រុសខ្ញុំរៀបការនោះ។»

យ៉ាងណាមិញ មានមនុស្សជាច្រើនបានអបអរពួកគេ និងជូនពរពួកគេឱ្យចេះស្រលាញ់គ្នារហូតដល់ចាស់ផងដែរ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោក Shogo Kemmoku
លោក Shogo Kemmoku
លោក Shogo សុំមិត្តប្រុសរៀបការ
លោក Shogo សុំមិត្តប្រុសរៀបការ
លោក Shogo Kemmoku
លោក Shogo Kemmoku

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]