យោងតាមប្រភពព័ត៌មានពីគេហទំព័រ ដឺសាន់ thesun របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា កម្មវិធីជប់លៀង អបអរមួយ ឈ្មោះ Full Moon party នៅលើកោះ Phangan ប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ទៅកាន់ទីនោះ តែការសប្បាយនៅទីនោះ មានលក្ខណៈ អនាធិបតេយ្យជាទីបំផុត។

នៅទីនោះ មានការរាំលេង និង ផឹកស្រា ចាប់ផ្តើមពីពេលល្ងាចទៅ រហូតដល់យប់ជ្រៅ ហើយក្រោយពីអ្នកទាំងនោះ ស្រវឹងជោកជាំហើយនោះ ពួកគេបានក្អួតពេញទីនោះ ហើយខ្លួនប្រាណប្រឡាក់ពោរពេញទៅដោយស្រា ដែលពួកគេបានអកផឹក អស់ជាច្រើនម៉ោងមកនោះ។ មានអ្នកខ្លះ ដើរសំដៅទៅកាន់សមុទ្រ រួចបត់ជើងតូច ចូលទៅក្នុងទឹក ទាំងប្រុស ទាំងស្រី។ មិនតែប៉ុណ្ណោះ មានខ្លះទៀត ក្រោយពីក្តៅពេញខ្លួន ហើយនោះ ក៏ទៅជ្រមុជទឹក ដើម្បីបន្ថយកំដៅ និងហែលលេង ព្រមទាំងព្រុះទឹក សមុទ្រដាក់គ្នាទៅវិញទៅមក យ៉ាងសប្បាយ ទោះបីជាដឹងថា មានមនុស្សបត់ជើងតូច ទៅទីនោះហើយក៏ដោយក្តី។ យ៉ាងណាមិញ ក៏មានអ្នកខ្លះទៀត រួមភេទនៅលើឆ្នេរខ្សាច់ ថែមទៀតផង ដែលនេះជាទីកន្លែងដែល គ្មានច្បាប់ទំលាប់ និង ស្មោគគ្រោកផងដែរ ព្រោះមានសំរាមពាសវាលពាសកាល។

ទោះជាយ៉ាងណា នៅទីនោះ ធ្លាប់កើតមានអំពើហឹង្សាជាច្រើន រវាងក្រុមអ្នកលេង នៅទីនោះ ហើយក៏ធ្លាប់មានការបាញ់ប្រហារ ដែលបានបណ្តាលអោយបុរសម្នាក់ ស្លាប់បាត់បង់ជីវិតផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះកន្លែងមួយនេះ?








ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]