សៀមរាប៖ ខេត្តសៀមរាប គឺជាជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេស ក្បែរបឹងទន្លេសាប ដែលត្រូវបានគេដឹងថាជាតំបន់ពិសេសក្បែរប្រភពទឹកជាជង្រុកសម្បូរសប្បាយពោរពេញទៅដោយដំណាំផ្លែផ្កា និងការប្រកបកសិកម្ម និងការនេសាទបានភោគផលល្អជាងគេផងដែរ ក្នុងចំណោមបណ្តាខេត្តនានា។ ទិន្នផលដែលសម្រេចបានរបស់ខេត្តសៀមរាប បានធ្វើឱ្យខេត្តដែលសម្បូរទៅដោយប្រាសាទមួយនេះ អាចបង្កើតមុខម្ហូបអាហារឆ្ងាញ់ៗ និងពិសេសជាច្រើនមុខ ថែមទាំងមានភាពល្បីល្បាញពាសពេញផ្ទៃប្រទេស និងបណ្តាបរទេសផងដែរ។ 

ហើយការមកកម្សាន្តលេងនៅខេត្តសៀមរាប ម្ហូបអាហារដែលអ្នកទេសចរភាគច្រើនគិតថាពិសេស និងមិនអាចខកខានបាននោះ គឺ នំបញ្ចុកសៀមរាប។ តែក្រៅពីអាហារមួយមុខនេះខេត្តសៀមរាបក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខផងដែររួមមានដូចជា៖ ម្ជូរសៀមរាប ទឹកគ្រឿងសៀមរាប បបរផិខ្យង សាច់ក្រក/សាច់ក្រកសាច់គោសៀមរាប អាម៉ុកត្រី ឡាបសៀមរាប ប្រហុកខ្ទិះ ប្រហុកគ្រឿងសៀមរាប ម្ជូរគ្រឿងពងអង្ក្រង និងម្ហូបជាច្រើនមុខទៀតដែលរៀបរាប់ឈ្មោះមិនអស់។

បបរផិខ្យង
ម្ជូរសៀមរាប
ទឹកគ្រឿងសៀមរាប
សាច់ក្រកសៀមរាប
សាច់ក្រកសាច់គោសៀមរាប
អាម៉ុកសៀមរាប
ឡាបសៀមរាប
ប្រហុកខ្ទិះ
អាម៉ុក
ប្រហុកគ្រឿង
ឡាបសាច់គោ
នំបញ្ចុកសៀមរាប
នំបញ្ចុកសៀមរាប
សម្លរម្ជូរសៀមរាប
ភ្លា
ប្រហុកសៀមរាប
ប្រហុកសៀមរាប

អ្វីដែលកាន់តែពិសេស ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃជាតិខាងមុខនេះ សម្រាប់អ្នកដែលមកលេងខេត្តសៀមរាបពិតជាឱកាសពិសេសខ្លាំងណាស់ មិនចាំបាច់ពិបាកធ្វើដំណើររកម្ហូបឆ្ងាញ់ៗប្រចាំខេត្តសៀមរាបទទួលទាននាំតែពិបាកនោះទេ ជាមួយនឹងមហាព្រឹត្តិការណ៍ «សង្ក្រាន្តសៀមរាប »  ដោយបានរៀបចំកម្មវិធីពិសេសៗរួមមានដូចជា៖

- ការលែងល្បែងប្រជាប្រិយខ្មែរ និងការបង្ហាញវប្បធម៌ខ្មែរ

- ភូមិអាហារនៃក្តីស្រលាញ់ ដែលមានការតាំងបង្ហាញម្ហូបអាហារ និងបង្អែមប្រចាំខេត្តសៀមរាបចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងភ្លក់រសជាតិ

- កម្មវិធីភូមិខ្ញុំ និងតោះៗលេងទឹក

- ការដាក់តាំងបង្ហាញជ្រូកយក្ស

- ការតាំងបង្ហាញនូវក្រមាខ្មែរ និងស្នាដៃផលិតផលសិប្បកម្មស្ត្រីខ្មែរ និងកម្មវិធីជាច្រើនទៀតដើម្បីបង្កើតភាពរីករាយ រួមទាំងលើកតម្កើងអរិយធម៌ សិល្បៈ វប្បធម៌ ទំនៀមទំលាប់ ជំនឿ សាសនា និងប្រពៃណីខ្មែរឱ្យមហាជនជនទូទៅ បានធ្វើការស្វែងយល់បន្ថែមទៀតផងក្នុងរយៈពេល៣ថ្ងៃពេញចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ នៅតំបន់ព្រះអង្គចេកព្រះអង្គចម មុខសួនច្បារព្រះរាជដំណាក់ ។

បន្ថែមពីកម្មវិធីពិសេសនោះ និងរឹតតែអស្ចារ្យ ស្រាបៀរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីខ្នាតយក្សដើម្បីចូលរួមអបអរព្រឹត្តិការណ៍ « សង្ក្រាន្តសៀមរាប» ផងដែរ នោះគឺ « មហាសង្ក្រាន្ត GANZBERG Uber Concert » ដែលមានការចូលរួមដោយតារាល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួង។ កម្មវិធីតន្ត្រីខ្នាតយក្សនេះនឹងចាប់ផ្តើមពីម៉ោង៦ល្ងាចតទៅ នៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ដែលថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ផងដែរ។

កុំខកខានឱ្យសោះ! ចូលរួមភ្លក់អាហារឆ្ងាញ់ៗប្រចាំខេត្តសៀមរាប និងកម្មវិធីពិសេសៗក្នុងថ្ងៃ «សង្ក្រាន្តសៀមរាប» ថែមទាំងបានសប្បាយកន្ត្រាក់អារម្មណ៍អស្ចារ្យជាមួយនឹងការប្រគំតន្ត្រីខ្នាតយក្សរបស់នឹងស្រាបៀរ GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង មានរសជាតិឈ្ងុយឆ្ញាញ់ពិតកម្រិតពិភពលោកទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]