សៀមរាប៖ ជាការពិតណាស់ ខេត្តសៀមរាប គឺជាខេត្តល្បីល្បាញជាងគេមួយ ដែលសម្បូរទៅដោយប្រាសាទបុរាណរាប់រយ ថែមទាំងជាប់ឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក រហូតក្លាយទៅជាទិសដៅទេសចរណ៍សម្រាប់ប្រជាជនខ្មែរ និងភ្ញៀវទេសចរបរទេសតែងតែនាំគ្នាសម្រុកមកលេងកម្សាន្តផងដែរនាថ្ងៃសម្រាក ជាពិសេសគឺថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះតែម្តង។

ក្រៅពីមានតំបន់ប្រាសាទអង្គរវត្តវង់ធំ និងវង់តូចសម្បូរទៅដោយប្រាសាទបុរាណល្បីៗគួរជាទស្សនា រួមទាំងមានភ្នំគូលេន និងកន្លែងទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង ខេត្តសៀមរាបក៏មានកន្លែងទេសចរណ៍សប្បាយៗមួយចំនួនធំ ដែលប្រហែលជាមានភ្ញៀវទេចរមួយចំនួនមិនបានដឹងផងដែរ។ ដោយកន្លែងកន្លែងកម្សាន្តនៅក្នុងខេត្តសៀមរាប ដែលលោកអ្នកមិនគួរខកខាននោះរួមមានដូចជា៖ ពើងគំនូរ (ការឆ្លាក់សិល្បៈគំនូរលើថ្មភ្នំ) ទស្សនីយភាពថ្ងៃលិចនៅភូមិលិចទឹក រមណីយដ្ឋានត្រាវកុដ្ឋ កំពង់ភ្លុក ជិះខ្សែរ៉កក្នុងព្រៃ Flight of the gibbon ទំនប់ម្កាក់ សហគមន៍ទេសចរណ៍បន្ទាយស្រី គយគន់ថ្ងៃលិចនៅភ្នំក្រោម រមណីយដ្ឋានធម្មជាតិភូមិស្លា បឹងទន្លេសាប រួមទាំងកន្លែងកម្សាន្តសប្បាយៗដទៃទៀត។

រមណិយដ្ឋានត្រាវកុដ្ឋ
ទំនប់ម្កាក់
រមណីយដ្ឋាន
ព្រៃលិចទឹក
បឹងទន្លេសាប
តំបន់សហគមន៍
គយគន់ថ្ងៃលិចនៅភ្នំក្រោម
គយគន់ថ្ងៃលិចនៅភ្នំក្រោម
រមណីយដ្ឋាន
រមណីយដ្ឋាន

បន្ថែមពីនេះ បន្ទាប់ពីបានដើរលេងតាមកន្លែងកម្សាន្តល្បីៗប្រចាំខេត្តសៀមរាប លោកអ្នកក៏អាចចូលរួមមហាព្រឹត្តិការណ៍ « សង្ក្រាន្តសៀមរាប » ដ៏រំភើបរីករាយ នៅក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុននេះផងដែរ។ កម្មវិធីពិសេសនេះនឹងធ្វើឡើងចំនួន៣ថ្ងៃពេញចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ នៅតំបន់ព្រះអង្គចេកព្រះអង្គចម មុខសួនច្បារព្រះរាជដំណាក់ ជាមួយនឹងកម្មវិធីពិសេសៗរួមមានដូចជា៖

- ការលែងល្បែងប្រជាប្រិយខ្មែរ និងការបង្ហាញវប្បធម៌ខ្មែរ
- ភូមិអាហារនៃក្តីស្រលាញ់ ដែលមានការតាំងបង្ហាញម្ហូបអាហារ និងបង្អែមប្រចាំខេត្តសៀមរាបចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងភ្លក់រសជាតិ
- កម្មវិធីភូមិខ្ញុំ និងតោះៗលេងទឹក
- ការដាក់តាំងបង្ហាញជ្រូកយក្ស
- ការតាំងបង្ហាញនូវក្រមាខ្មែរ និងស្នាដៃផលិតផលសិប្បកម្មស្ត្រីខ្មែរ និងកម្មវិធីជាច្រើនទៀតដើម្បីបង្កើតភាពរីករាយ រួមទាំងលើកតម្កើងអរិយធម៌ សិល្បៈ វប្បធម៌ ទំនៀមទំលាប់ ជំនឿ សាសនា និងប្រពៃណីខ្មែរឱ្យមហាជនជនទូទៅ និងភ្ញៀវទេសចរអន្តរជាតិបានធ្វើការស្វែងយល់បន្ថែមទៀតផង។

សង្ក្រាន្តសៀមរាប
សង្ក្រាន្តសៀមរាប

ហើយអ្វីដែលមិនអាចខកខានបាន និងរឹតតែពិសេសនោះ ស្រាបៀរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីខ្នាតយក្សដើម្បីចូលរួមអបអរព្រឹត្តិការណ៍ « សង្ក្រាន្តសៀមរាប» ផងដែរ នោះគឺ « សង្ក្រាន្តសៀមរាប GANZBERG Uber Concert » ដែលមានការចូលរួមដោយតារាល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួង។ ដោយកម្មវិធីតន្ត្រីខ្នាតយក្សនេះនឹងចាប់ផ្តើមពីម៉ោង៦ល្ងាចតទៅ នៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ដែលថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ផងដែរ។

មហាសង្ក្រាន្ត GANZBERG Uber Concert
មហាសង្ក្រាន្ត GANZBERG Uber Concert

អស្ចារ្យមែន! មកលេង « សង្ក្រាន្តសៀមរាប» បានដើរលេងកន្លែងពិសេសៗប្រចាំខេត្តសៀមរាបហើយ ថែមទាំងចូលរួមរីករាយសប្បាយមួយអស់ដៃ ជាមួយការប្រគំតន្ត្រីយក្ស ជាមួយនឹងស្រាបៀរ GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង មានរសជាតិឈ្ងុយឆ្ញាញ់ពិតកម្រិតពិភពលោកទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]