អង់គ្លេស៖ ក្លិបបាល់ទាត់ Tottenham Hotspurs បានបំបែកកំណត់ត្រាថ្មីមួយ ដោយក្លាយជាក្លិបដែលរកប្រាក់ចំណេញបានច្រើនជាងគេបំផុត ពោលគឺរកប្រាក់ចំណេញបានសរុបជាង ១៤៧លានដុល្លារ ក្រោយពីកាត់ពន្ធរួចរាល់កាលពីរដូវកាលមុន។ ចំនួនប្រាក់ចំណេញសុទ្ធចំនួន ១៤៧លានដុល្លារនេះ បានបំបែកកំណត់ត្រារបស់ Liverpool ដែលបានប្រកាសពីប្រាក់ចំណេញរបស់ខ្លួនកាលពីដើមឆ្នាំនេះ ដែលទទួលបានជាង ១៣៨លានដុល្លារ។

ការប្រកួតរវាង Spurs និង Crystal Palace នៅកីឡដ្ឋានថ្មីរបស់ Spurs
ការប្រកួតរវាង Spurs និង Crystal Palace នៅកីឡដ្ឋានថ្មីរបស់ Spurs

ប្រាក់ចំណូលរបស់ Spurs បានហក់ឡើងពី ៤០៥លានដុល្លារ មកដល់ជិត ៥០០លានដុល្លារ កាលពីរដូវកាល ២០១៧-២០១៨ ដែលចំណូលមួយភាគធំរបស់ក្លិប បានមកពីការលក់កីឡាករ, ចំណូលពីទស្សនិកជនដ៏សម្បើមនៅកីឡដ្ឋាន Wembly Stadium បូករួមទាំងការឈានដល់វគ្គ ចុងក្រោយ នៃពានរង្វាន់ UEFA Champions League។ តួលេខនៃប្រាក់ចំណេញនេះដែរ ត្រូវបានចេញផ្សាយស្របពេលដែលក្លិបទើបតែសម្ពោធកីឡដ្ឋានថ្មី តម្លៃជាង ១,៣ពាន់លានដុល្លារ។

យ៉ាងណាមិញ ប្រាក់ចំណូលដ៏សម្បើមរបស់ Spurs ត្រូវបានគេដឹងថា ទទួលបានមកពីកំណើនទស្សនិកជនច្រើមម៉ឺននាក់ដែលទិញសំបុត្រចូលទស្សនាការប្រកួតនៅកីឡដ្ឋាន Wembly Stadium ខណៈដែលកីឡដ្ឋានថ្មីរបស់ Spurs កំពុងស្ថិតក្រោមការជួសជុល។ បើតាមប្រភពដដែលបានបញ្ជាក់ថា ប្រាក់ចំណូលរបស់ក្លិបដែលទទួលបានពីទស្សនិកជន មានការកើនឡើងទ្វេដង ពោលគឺមានការកើនឡើងពី ២៤លានដុល្លារកាលពីរដូវកាល ២០១៦-២០១៧ មកដល់ ៥៥លានដុល្លារនារដូវកាល ២០១៧-២០១៨៕

ការប្រកួតរវាង Spurs និង Arsenal នៅកីឡដ្ឋាន Wembly
កីឡដ្ឋានថ្មីរបស់ Spurs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]