កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រីវ័យ ១៥ឆ្នាំម្នាក់ ត្រូវបានអ្នកថតរូប បង្ខិតបង្ខំឲ្យនាងរួមរ័ក្សជាមួយ ដែលវាធ្វើឲ្យមានការភ្ញាក់ផ្អើល ទៅដល់មហាជនជាច្រើន។

យោងតាមប្រភពព័ត៌មាន ស្ទ៉មភើ របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា អ្នកថតរូបម្នាក់នោះ មានអាយុប្រហែលជា ៣០ឆ្នាំ ហើយរូបថត និងសារជាច្រើន របស់តារាម៉ូដែលស្រីរូបនេះ បានបង្ហាញពីរឿង របស់នាង ដែលនាងបានទៅថតរូប ជាមួយនឹងអ្នកថតរូប តែពីរនាក់។

ក្នុងពេលថតរូបនោះ អ្នកថតរូបបានចាប់ផ្តើមបញ្ចេញកាយវិការ មិនសមរម្យ និងបានស្ទាបនាង ហើយបានប្រាប់ថាគាត់ចង់រួមរ័ក្សជាមួយនាង។ បន្ទាប់មក អ្នកថតរូបនោះ បានបង្ខិតបង្ខំនាង ឲ្យរួមរ័ក្សជាមួយនឹងគាត់ ហើយថែមទាំងបានផ្ញើរសារ ពាក្យមិនសមរម្យមួយចំនួន ទៅឲ្យនាងផងដែរ បន្ទាប់ពីកើតរឿងនេះហើយ។

យ៉ាងណាម៉ិញ អ្នកថតរូបមួយនោះ បានសន្យាថា នឹងផ្ញើររូបថត ដែលបានថតឲ្យនាងចំនួន ២០សន្លឹក ប៉ុន្តែរយៈពេលមួយខែមកហើយ នាងទើបតែទទួលបានមិនដល់ ៥សន្លឹកផង។





ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]