រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​រង​របួស​បាក់ជើង ខណៈ​ពេល​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​រេ​ចង្កូត​ទៅ​បុក​រថយន្តកុងតឺន័រ​នៅ​ចំណុច ​ផ្លូវ​វេ​ងស្រេង​ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​១៩ មីនា ។

ប្រភព​ព័ត៌មាន​ពីអ្នក​បើក​ប​រ​​រថយន្ដ​កុង​តឺន័​រ​បាន ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​ខ្លួន​បាន​​បើក​រថយន្ដ​តាម​ផ្លូវ​វេ​ង​ស្រេងពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ បើក​ពី​លិចទៅ​កើត ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា។ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​បាន​ធ្លាក់​ជង្ហុកក៏​រេ​ចង្កូត​ទៅ​បុក​ រថយន្ដ​កុងតឺន័រ បណ្តាលឱ្យ​កិន​ម៉ូតូ​ពីលើ​អូស​​ប្រមាណ​៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ ឯ​អ្នក​​បើក​ខ្ទាត​ចេញ​ក្រៅ​រថយន្ដ​កៀប​ជាប់​នឹង​ម៉ូតូ​រងរបួស​បាក់ជើង​ ឆ្វេង​ត្រូវ​បាន​គេ​​​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​ពេល​កើតហេតុ​​​រថយន្ដ​​បង្ក​បាន​បើក​រត់​បាន​ ប្រមាណ​៣០​ម៉ែត្រ​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​ស្ទាក់​ជាប់​ ។ អ្នក​បើក​បរ​រថយន្ដ​មាន​ឈ្មោះ​សាក ចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​​នៅផ្ទះ​ជួល​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]