ថៃ៖ ភ្ញៀវទេសចរជនជាតិចិនម្នាក់បានហោះពីប្រទេសចិន ដើម្បីមកផ្សងសំណាងធ្វើជាកូនប្រសារបស់សេដ្ឋីទុរេននៅស្រុកថៃ ប៉ុន្តែត្រូវបានបដិសេធ។

កាលពីខែមុន លោកសេដ្ឋីទុរេន Rodthong បានប្រកាសជាសាធារណៈថា លោកកំពុងស្វែងរកកូនប្រសាឱ្យកូនស្រីលោក ជាមួយនឹងប្រាក់រង្វាន់ ៣១៥,០០០ដុល្លារសម្រាប់កូនប្រសាណា ដែលលោកពេញចិត្ត។ ប៉ុន្តែគួរឱ្យសោកស្តាយ ភ្ញៀវទេសចរចិនរូបនេះ មិនបានដឹងថា លោកសេដ្ឋី Rodthong បានរំសាយការរើសកូនប្រសានេះជាយូរមកហើយ។

យោងតាមគណនីហ្វេសប៊ុករបស់លោកទើបតែបានបង្ហោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកគ្រាន់តែរម្លឹកអ្នករាល់គ្នាថា ការរើសប្តីឱ្យកូនស្រីលោកគឺកញ្ញា Karnsita ត្រូវបានរំសាយហើយ។ ការបង្ហោះសារមួយនេះ រួមមានទាំងរូបថតរបស់ភ្ញៀវទេសចរជនជាតិចិនឈរនៅពីក្រោយកូនស្រីរបស់លោកថែមទៀត។

បុរសជនជាតិចិន និងកញ្ញា Karnsita
សាររបស់លោកសេដ្ឋីទុរេនបង្ហោះលើហ្វេសប៊ុក

ដោយក្នុងនោះលោកសេដ្ឋីវ័យ ៥៨ឆ្នាំរូបនេះបានសរសេរថា៖

«ខ្ញុំបានរំសាយព្រឹត្តិការណ៍រើសកូនប្រសាចោលហើយ ប៉ុន្តែគេនៅតែហោះពីប្រទេសចិនមករកខ្ញុំទៀត។ ពិតជាកំសត់មែន។ ចំពោះអ្នកណាម្នាក់ដែលចង់មករកខ្ញុំនៅថ្ងៃស្អែកទៀត សូមកុំមកអី ព្រោះខ្ញុំបានរំសាយវាចោលហើយ។» (បកប្រែជាភាសាខ្មែរ)

យោងតាមប្រភពច្បាស់ការណ៍មួយបានរាយការណ៍ថា បុរសជនជាតិចិនម្នាក់នេះ មកដល់ស្រុកថៃតាមរយៈសេវាកម្មទេសចរណ៍ (Tour) ប៉ុន្តែត្រូវបានលោកសេដ្ឋីបដិសេធ ដោយប្រាប់ថាការរើសកូនប្រសាត្រូវបានរំសាយចោលហើយ។

យ៉ាងណាមិញ យោងតាមប្រភពដដែលបានឱ្យដឹងថា លោកបានសរសើរថាកញ្ញា Karnsita «ខ្ជូតគួរឱ្យស្រលាញ់» ហើយបាននិយាយថា បើទោះបីជាលោកមិនអាចធ្វើជាឧត្តមស្វាមីរបស់នាងក្តី សូមត្រឹមធ្វើជាមិត្តភក្តិក៏លោកអស់ចិត្តដែរ។

គូសបញ្ជាក់ផងដែរ ភ្ញៀវទេសចរជនជាតិនេះមិនមែនជាមនុស្សទីមួយ ដែលត្រូវបានលោកសេដ្ឋីទុរេន បដិសេធនោះទេ។ តួយ៉ាងក៏មានបុរសម្នាក់ធ្លាប់ត្រូវបានលោកសេដ្ឋីបដិសេធផងដែរ មូលហេតុគឺព្រោះតែបុរសម្នាក់នោះស្អាតពេក

សូមទស្សនាវីដេអូខាងក្រោម៖

កញ្ញា Karnsita ដែលឪពុកចង់រើសកូនប្រសាឱ្យកាលពីមុន
បុរសដែលមានមុខមាត់ស្អាតពេក ត្រូវបានលោកសេដ្ឋីទុរេនបដិសេធ
លោកសេដ្ឋីទុរេន និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]