បរទេស៖ កាលពីយប់រំលងអាធ្រាតថ្ងៃទី២ ខែមេសា កន្លងទៅថ្មីៗនេះ តារាចម្រៀងប៉ុបដ៏ល្បីនាង Taylor Swift បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយទ្វា របងផ្ទះរបស់នាងត្រូវបុកខ្ទេចដោយរថយន្តរបស់បុរសជាចោរម្នាក់ ដែលប្រឹងជិះគេចប៉ូលីសក្រោយលួចបានរថយន្តស៊េរីទំនើបមួយ ក្នុងទីក្រុង Rhode Island។

ប្រភពបន្ថែមបានឲ្យដឹងទៀតថា ខណៈពេលដែលប្រឹងជិះគេចពីការតាមចាប់របស់ប៉ូលីសទាំងកណ្តាលយប់ បានធ្វើឲ្យបុរសជាចោរ ភ័យស្លន់ស្លោរបាត់បង់ម្ចាស់ការ រហូតដល់ថ្នាក់ជិះទៅបុកទ្វារបងផ្ទះរបស់ តារាចម្រៀងរូបស្រស់ម្នាក់នេះ។

ក្នុងនោះដែរ អ្វីដែលជាសំណាងល្អ ក្នុងហេតុការណ៍នោះ គ្មាននរណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែអ្វីដែលជារឿងស៊យសម្រាប់ Taylor គឺនាងត្រូវខូចខាតទ្វារបងផ្ទះទាំងស្រុងតែម្តង។ ម៉្យាងវិញទៀត បើនិយាយពីអារម្មណ៍របស់ Taylor វិញ នាងហាក់គ្មានការព្រួយបារម្ភអ្វីខ្លាំង ចំពោះរឿងនេះ នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
ទ្វារបងផ្ទះរបស់ Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]