ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងដ៏មានប្រជាប្រិយភាព នាយចឺម កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន ក្រោយលោកបានប្រែខ្លួនជាតារាកំប្លែង មកជាតារាចម្រៀងវិញអស់ពេលជាច្រើនឆ្នាំមកនេះ រីឯបទនីមួយៗរបស់លោកក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញកាលពីម្សិលមិញនេះ តារាប្រុសរូបនេះបានទទួលបាននូវសុភមង្គលយ៉ាងខ្លាំង ពីក្រុមគ្រួសារបន្ទាប់ពីហត់នឿយពីការងារ ដោយក្នុងនោះតារាកំប្លែងស្រីអ៊ីត ដែលត្រូវជាម្តាយមីងរបស់លោក បានធ្វើនូវកម្មវិធីជូនលោក ក្នុងថ្ងៃកំណើត។

ដោយក្នុងនោះតារាស្រីរូបនេះ បានបង្ហាញការស្រលាញ់ចំពោះក្មួយប្រុស ជាមួយនឹងការរៀបចំកម្មវិធី ជាមួយនឹងនំខេកមក Surprise ពោរពេញដោយក្តីសុខ។

ទន្ទឹមនឹងនេះដែរ តារារូបនេះក៏បានបង្ហាញនូវស្នាមញញឹម សប្បាយចិត្តខ្លាំងនៅពេលដែលឃើញម្តាយមីង ធ្វើខួបកំណើតជូនខ្លួន ខណៈដែលការងារកំពុងមមាញឹកខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

នាយចឺម
នាយចឺម
នាយចឺម
ស្រីអ៊ីត ក្នុងថ្ងៃកំណើតក្មួយ
ស្រីអ៊ីត ក្នុងថ្ងៃកំណើតក្មួយ
ស្រីអ៊ីត Surprise ខួបកំណើតក្មួយ
ស្រីអ៊ីត Surprise ខួបកំណើតក្មួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម