ភ្នំពេញ៖ ក្នុងជីវិតប្រចាំថ្ងៃ អ្នកមិនអាចពឹងផ្អែកតែលើសញ្ញាបត្រថ្នាក់បរិញ្ញា ឬ អនុបណ្ឌិត មកដោះស្រាយគ្រប់បញ្ហារាប់ពាន់ជំពូកនោះទេ។ រាប់តាំងពីការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍ ការដោះស្រាយវិបត្តិ ភាពខ្វែងគំនិត បញ្ហាទំនាក់ទំនង បញ្ហាហិរញ្ញវត្ថុ រហូតដល់បញ្ហាសុខភាព និងការផ្តឹងផ្តល់...ទាំងនេះសុទ្ធតែជារឿងមិនអាចជៀសផុតក្នុងជីវភាពការងារ និងមុខរបរ។ បញ្ហាទាំងនេះអាចដោះស្រាយបានប្រសើរ និងងាយស្រួលបើអ្នកមានការយល់ដឹង និងជំនាញខ្លះៗទុកជាមុន។ ការបង្កើនចំណេះដឹងត្រូវបន្តជាប់ជាប្រចាំពេញមួយជីវិត ដោយមិនបញ្ចប់ត្រឹមតែសញ្ញាបត្រពីសកលវិទ្យាល័យទេ។

ដើម្បីបំពេញបន្ថែមភាពខ្វះចន្លោះក្នុងការទទួលបានជំនាញទាំងនេះ “សន្និសីទជំនាញជីវិត” នឹងត្រូវរៀបចំឡើងនាដើមខែឧសភាខាងមុខនេះ។ “សន្និសីទជំនាញជីវិត” នឹងផ្ដល់ឱ្យអ្នកចូលរួមនូវចំណេះដឹងមូលដ្ឋានសំខាន់ៗ បទពិសោធន៍ជាក់ស្ដែង និងគន្លឹះអនុវត្តស្តីពីបំនិនជីវិតសំខាន់ៗទាំង ១០ ក៏ដូចជាបង្កើននូវការរៀបចំខ្លួន ស្មារតី និងទំនុកចិត្តក្នុងការប្រឈមនឹងការលំបាក និងឧបសគ្គផ្សេងៗក្នុងការងារ។

កម្មវិធី «សន្និសីទជំនាញជីវិត»

អ្នកជំនាញ ១០ រូប ពីវិស័យ និងអាជីព ១០ ផ្សេងគ្នា នឹងចូលរួមផ្ទេរចំណេះដឹងដោយឡែកៗ ជំនាញរឹង ជំនាញទន់ និងបទពិសោធន៍ពីការអនុវត្តការងាររបស់ពួកគាត់ ដែលអ្នកចូលរួមអាចយកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃឱ្យបានប្រសើរមានដូចជា៖
១. លោក សោម សម្បតិ្ដ - អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ (ជំនាញគ្រប់គ្រងលុយ)
២. លោកស្រី ប៊ូ មល្លិកា - ស្ថាបនិកក្រុមហ៊ុន Vissar HealthCare Group (ជំនាញថែទាំសុខភាព)
៣. លោក ប៉ាក ចន្ទលីណូ - មេធាវីនៅក្រុមហ៊ុនមេធាវី VINAYA (ជំនាញច្បាប់)
៤. លោក ហ៊ុយ យ៉ាឡេង - អ្នកដឹកនាំរឿងក្រុមហ៊ុនមាតុចក្រហ្វីលម៍ (ជំនាញផលិតភាពយន្ដ)
៥. លោក សុខ ចាន់ផល - ស្ថាបនិកក្រុមហ៊ុនឥន្រ្ឌិយហ្វីម និងអ្នកនិពន្ធវេទមន្ដ (ជំនាញតែងនិពន្ធ)
៦. លោក លី សុវណ្ណដារ៉ុង - ស្ថាបនិក និងស្ថាបត្យករក្រុមហ៊ុនស្រមោល (ជំនាញស្ថាបត្យកម្ម និងរចនា)
៧. លោក Jerry Thai - ស្ថាបនិកក្រុមហ៊ុន @home photography (ជំនាញថតរូប)
៨. លោក ស៊ិន កុសល - គ្រូបណ្តុះបណ្តាលនិងគ្រូបង្វឹកនិយាយជាសាធារណៈក្រុមហ៊ុន Goo Talks Academy (ជំនាញនិយាយជាសាធារណៈ)
៩. លោក ឈន វិច្ឆិកា - អ្នកច្នៃប្រឌិតគំនូរជំនាញរបស់ក្លឹប Cambodia Doodle (ជំនាញគំនូរ-អក្សរឆ្លាក់)
១០. លោក នឹម ឈុន្នី - អគ្គនាយកក្រុមហ៊ុន VIPASSA និងស្ថាបនិកក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT ASIA (ជំនាញសមាធិ) ។

វាគ្មិនទាំង១០ក្នុងកម្មវិធី «សន្និសីទជំនាញជីវិត»
របៀបចូលរួមកម្មវិធី

«សន្និសីទជំនាញជីវិត» នឹងធ្វើឡើងនៅថ្ងៃទី ០៤ ឧសភា ២០១៩ នៅសាលាអន្ដរជាតិ SCIA ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ដៃគូសហការរៀបចំដោយសាលាអន្ដរជាតិ SCIA។ ទំនាក់ទំនងទិញសំបុត្រឥឡូវនេះតាមរយៈទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និងទំព័រហ្វេសប៊ុក Anussa Events។

Facebook Page: https://www.facebook.com/AnussaEventPlanner/ 
Event Page: https://www.facebook.com/events/2167907253522519/?active_tab=discussion

សំបុត្រចូលរួមមានតម្លៃ ៦ ដុល្លារចាប់ពីថ្ងៃនេះដល់ថ្ងៃទី ០៣ ឧសភា ២០១៩ និងតម្លៃ ៩ ដុល្លារសម្រាប់ការទិញក្នុងថ្ងៃកម្មវិធី៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]