កំពង់ធំ កន្លែងជល់មាន់ ដែលអម ដោយវង់ល្បែងអាប៉ោង ដ៏មានប្រជាប្រិយភាព មួយកន្លែង ស្ថិតនៅឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ច ចុះបង្រ្កាប រត់ជាន់ជើងគ្នាប្រសាច បន្សល់ទុកនូវ យានជំនិះរបស់ខ្លួនដូចជាម៉ូតូ និងរថយន្តសរុបចំនួន២២គ្រឿង ។

ការចុះបង្រ្កាបនេះ មានការដឹកនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ធំ រួមជាមួយ កម្លាំងអាវុធហត្ថស្រុកបារាយណ៍។ លទ្ធផលចុះបង្ក្រាបកន្លែងជល់មាន់អមដោយវង់ល្បែង អាប៉ោងដែល សមត្ថកិច្ច មានទ្រង់ទ្រាយធំគួរសមនេះ គេប្រមូលបានភស្តុតាងរួមមាន មាន់ជល់មួយក្បាល ចានអាប៉ោង១ អង្រុតក្រុងសត្វ៥៥ ដែលកថ្នាំងសង្វៀន ចំនួន៣០ដើម កៅអីជ័រ៦២ ម៉ូតូចំនួន១១គ្រឿង រថយន្តចំនួន១១ និងសម្ភារៈជល់មាន់ចំនួនទៀត។

លោក ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍បានប្រាប់ថា ម៉ូតូនិងរថយន្តដែល អ្នកលេងល្បែងទុកចោលនៅកន្លែងបង្រ្កាបនោះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកសៀន មុន្នីរ័ត្ន ឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុយកម៉ូតូ និងរថយន្តសរុប២២គ្រឿង មករក្សាទុកនៅទីបញ្ជាការ កងរាជអាវុធ ហត្ថស្រុកបារាយណ៍  ដើម្បីចាត់ការតាមនិតិវិធី។ គួររំលកផងដែលថា សមត្ថកិច្ចខេត្តកំពង់ធំរួមមាន កម្លាំង នគរបាល និងអាំវុធហត្ថដើមឆ្នាំ២០១៣នេះ បានបង្ក្រាបវង់ល្បែងស៊ីសងផ្ទួនៗ ក្នុងស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកបារាយណ៍ បង្ហាញនូវការខិតខំអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]