អស់បញ្ហាសម្រាប់អ្នកចង់ទៅលេងបុណ្យភូមិនៅវត្តព្រះធាតុ ខ្លាចឆ្ងាយ ខ្លាចក្តៅ ហើយខ្លាចស្ទះផ្លូវឆ្ងាយ ដោយពួកគាត់អាចប្រើកម្មវិធីទូរស័ព្ទ BookMeBus ដើម្បីទិញសំបុត្រឡានក្រុងជិះចេញពីពហុកីឡដ្ឋានជាតិ ( ស្តាត​អូ​ឡាំ​ពិក) ទៅដល់វត្តព្រះធាតុ ។

ចំណាយតែ ៥០០០ រៀលលោកអ្នកអាចធ្វើការដំណើរទៅដល់បុណ្យភូមិ យ៉ាងមានសុវត្ថិភាព និងអាចអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ពីភ្នំពេញរហូតដល់កន្លែង តែម្តង។

ក្រុមហ៊ុនកក់សំបុត្រឡានអនឡាញ នឹងផ្តល់ជើងចេញដំណើរ ១២ជើងពី​ស្តាត​អូ​ឡាំ​ពិក ទៅដល់ខ្លោងទ្វាវត្តព្រះធាតុ និង ១២ជើងពី​ខ្លោងទ្វា វត្តព្រះធាតុទៅស្តាត​អូ​ឡាំ​ពិក។

*សូមបញ្ជាក់ថា ដើម្បីឡើងឡានក្រុងទៅដល់បុណ្យភូមិអ្នកដំណើរទាំងអស់ត្រូវទិញ សំបុត្រតាមកម្មវិធីទូរស័ព្ទរបស់ BookMeBus តែមួយគត់។

មានអី​ពិបាកទៀតចង់ទៅលេងបុណ្យភូមិ មានឡានក្រុងដំណើរការទៅមកពីម៉ោង ៩ ព្រឹករហូតដល់ ១០ យប់ចប់កម្មវិធីតែម្តង។

តារាងកាលវិភាគធ្វើដំណើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]