កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Taeyeon បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៊ីនធើណេតជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងរូបថត ដែលនាងបានថតSelfie ពាក់អាវក្នុងនៅលើគ្រែគេងរបស់នាង ។

ជាការពិតណាស់ នាព្រឹកព្រលឹមថ្ងៃទី៤ ខែមេសានេះ តារាចម្រៀងស្រី Taeyeon បានបង្ហោះរូបថត នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង ដោយនាងបានពាក់នូវអាវក្នុង ជាមួយនឹងម៉ូតសក់រួញអង្គាដី ពណ៌ទឹកប្រាក់បែកទង់ដែង ដែលធ្វើឲ្យសម្រស់នាង មើលទៅកាន់តែស្រស់ស្អាត ថែមជារូបភាពដ៏កម្របានឃើញថែមទៀតផង។

តួួយ៉ាងបើទោះបីជា នាងបង្ហោះរូបបង្ហាញ សាច់ទ្រូងស៊ិចស៊ីជាងសព្វមួយដងយ៉ាងក្តី ប៉ុន្តែអ្នកគាំទ្រ នៅតែបង្ហាញការស្រលាញ់ពេញចិត្ត ថែមទាំងសរសើរពីសម្រស់ដ៏ទាក់ទាញ របស់តារាស្រីវ័យ៣០ឆ្នាំរូបនេះថែមទៀតផងដែរ។

គួរឲ្យដឹងផងដែរថា Taeyeon ទើបតែទទួលបានជោគជ័យ នៅក្នុងបទចម្រៀងថ្មីរបស់នាង ចំណងជើងថា «Four Season» ហើយនាងក៏កំពុងតែត្រៀម ចាប់ផ្តើមប្រារព្ធធ្វើព្រឹត្តិការណ៍ប្រគុំតន្រ្តីទោលផ្ទាល់ខ្លួន «Taeyeon Japan Tour 2019 ~Signal~ » នៅថ្ងៃទី១៣ ខែមេសា ខាងមុខនេះផងដែរ៕ 

តារាចម្រៀងស្រី Taeyeon
តារាចម្រៀងស្រី Taeyeon
តារាចម្រៀងស្រី Taeyeon
តារាចម្រៀងស្រី Taeyeon
តារាចម្រៀងស្រី Taeyeon បង្ហោះរូបពាក់អាវក្នុងនៅលើគ្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]