យោងតាមប្រភពព័ត៌មានពីគេហទំព័រមួយរបស់ ប្រទេសជប៉ុន បានឲ្យដឹងថា គំរោងនៃវិធីសាស្រ្ត យកការផ្សព្វផ្សាយ មកសាក់បណ្តោះអាសន្ន នៅលើភ្លៅរបស់ នារីក្មេងៗ ដើម្បីទទួលបាន ការទាក់ទាញចំណាប់អារម្មណ៍នោះ ពេលនេះ ត្រូវបានលុបចោលហើយ បន្ទាប់ពីបានធ្វើ សន្និបាតរួចមក។

យ៉ាងណាមិញដោយឃើញថាការផ្សព្វផ្សាយ ពាណិជ្ជកម្ម មានការប្រកួតប្រជែងខ្លាំងនោះ រដ្ឋាភិបាល នៃទីក្រុងOkinawa បានបង្កើតនូវគំរោងទីផ្សារមួយ ដោយអោយនារីក្មេងៗ ស្លៀកសំពត់ខ្លីៗ ហើយយកស្ទីកឃើ ដែលមានលក្ខណៈជាការសាក់បណ្តោះអាសន្ន មកបិទលើភ្លៅ ដើម្បីផ្សព្វផ្សាយពី ដំណើរកំសាន្តបញ្ចប់ការសិក្សា ដល់សិស្សដទៃទៀត បានដឹង និង ទាក់ទាញការចាប់អារម្មណ៍។ ប៉ុន្តែផ្ទុយមកវិញ បានទទួលរងការរិះគន់ជាច្រើន ដែលអាចធ្វើអោយប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់ទីក្រុង ទើបបានជាសន្និបាត សំរេចលុបចោលគំរោងនេះវិញ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការផ្សព្វផ្សាយមួយនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]