ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងរ៉េបវ័យក្មេងលោក ជី ដេវីត បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ខ្លួនយ៉ាងខ្លាំង ក្រោយរូបលោកបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ជាចង្វាក់សារ៉ាវ៉ាន់។

ក្នុងនោះដែរ សម្រាប់បទថ្មីមួយបទនេះ មានចំណងជើងថា “សារ៉ាវ៉ាន់សុំស្នេហ៍” ដែលជាចម្រៀងមួយបទ ចេញសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខាងមុខ ដើម្បីទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្ររបស់លោករាំលេងកម្សាន្តផងដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀងជាចង្វាក់សារ៉ាវ៉ាប់មួយបទនេះ អាចនឹងធ្វើឲ្យអ្នកគាំទ្រប្រឆាំងរបស់លោក ជី ដេវីត ស្ងាត់មាត់និយាយលែងចេញ ព្រោះកន្លងមកនៅពេលដែលលោក ចេញបទចម្រៀងជាចង្វាក់បែបញ៉ាក់បែរជាត្រូវ អ្នកគាំទ្រប្រឆាំង រិះគន់យ៉ាងគំហុកថា លោក ជី ដេវីត ចេះនិពន្ធនិងចេញបទចម្រៀងតែបទបែកស្លុយបែបនេះ ហើយរូបលោកមិនចេះចេញបទជាចង្វាក់ខ្មែរនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ជី ដេវីត
ជី ដេវីត
ជី ដេវីត
បទ៖ សារ៉ាវ៉ាន់សុំស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត