ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា(MoEYS) បានដាក់ចេញនូវ «ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ » ដែលរួមមានកីឡា ៤ប្រភេទដូចជា បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម សម្រាប់គ្រប់បណ្ដាខេត្ត និងរាជធានីភ្នំពេញ។ សិស្សានុសិស្សចំនួន ៤០០០ នាក់ បានចូលរួមនៅក្នុងការប្រកួត ដោយក្នុងនោះ មាន ១០០០ នាក់ ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលបានចាប់ផ្តើមធ្វើ កាលពីថ្ងៃទី២៩ ខែមីនា និងបញ្ចប់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។

MILO ដែលជាស្លាកសញ្ញាភេសជ្ជៈ ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Nestlé បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នាំមកនូវការប្រកួតដល់សិស្សបឋមសិក្សានៅកម្ពុជា ដោយស្របតាមការប្តេជ្ញាចិត្តរបស់ MILO ជំរុញឱ្យសិស្សសាលាកម្ពុជាមានរបៀបរស់នៅសកម្មជាងមុន។

MILO ជឿជាក់ថា ការប្រកួតនេះ នឹងជួយឱ្យកុមារទទួលជោគជ័យនៅក្នុងជីវិត តាមរយៈការយល់ដឹងពីគុណតម្លៃផ្ទាល់ខ្លួន និងភាពរីកចម្រើនខាងជំនាញសង្គម។ ការចូលរួមរបស់ពួកគេ ស្របតាមបេសកកម្មរបស់ក្រុមហ៊ុន Nestle ក្នុងការបង្កើនគុណភាពនៃជីវិត និងរួមចំណែកធ្វើឱ្យពួកគេមានអនាគតដែលមានសុខភាពល្អជាងមុន។ 

ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ
ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ

លោកស្រី April Wong ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestle Cambodia ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ 

«MILO បានគាំទ្រដល់សុខភាព និងអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជាតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ការឧបត្ថមនេះ គឺដើម្បីជំរុញឱ្យសិស្សសាលាកម្ពុជាមានរបៀបរស់នៅសកម្មជាងមុន និងក្លាយជាជើងឯកដែលមានសុខភាពល្អ តាមរយៈកីឡា និងអាហាររូបត្ថម្ភដ៏ត្រឹមត្រូវ។ លើសពីនេះ គោលបំណងរបស់យើង គឺធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃការអប់រំកាយ និងកីឡា ដែលនាំមកនូវអត្ថប្រយោជន៍ដល់រាងកាយ និងប្រាជ្ញាស្មារតី និងបង្រៀនបំណិនជីវិត ដែលរៀបចំឱ្យសិស្សសាលាទាំងអស់ អាចទទួលបានភាពជោគជ័យ នៅពេលដែលពួកគេធំឡើង»។
លោកស្រី April Wong ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestle Cambodia

កីឡា ជួយឱ្យកុមារស្វែងយល់ពីសង្គម ដោយផ្ដល់គំរូល្អដល់ពួកគេ ដែលការសិក្សានៅសាលាមិនអាចធ្វើបាន។ កីឡា ផ្តល់អត្ថប្រយោជន៍ដល់រាងកាយ ប្រាជ្ញាស្មារតី និងការអភិវឌ្ឍជំនាញ សង្គម។ កីឡា ធ្វើឱ្យរាងកាយ ឆ្អឹង និង សាច់ដុំរឹងមាំ រក្សាទម្ងន់ និងកាត់បន្ថយហានិភ័យនៃបញ្ហាទាក់ទងនឹងសុខភាពដែលអាចវិវឌ្ឍន៍នៅពេលក្រោយនៅក្នុងជីវិតរបស់ពួកគេ។ 

សកម្មភាពរាងកាយ ជួយឱ្យកុមារគេងលក់ស្រួល និងមានទស្សនវិស័យវិជ្ជមានអំពីជីវិត។ កុមារដែលមានរាងកាយមាំមួន និងសុខភាពល្អ ជាក្មេងដែលមិនងាយបាក់ចិត្ត មានភាពវៀងវៃ និងមានទំនោរទទួលបានជោគជ័យជាងក្មេងធម្មតា។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ 

«យើងជឿជាក់ថា កុមារអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីគុណតម្លៃដែលពួកគេបានរៀនពីកីឡាដូចជា ការគោរពខ្លួនឯង ការតស៊ូ ការគោរពវិន័យ ការធ្វើការងារជាក្រុម និងការចេះបន្ទាបខ្លួន។ យើងមានទំនុកចិត្តថា ការប្រកួតនេះ នឹងជំរុញឱ្យពួកគេលូតលាស់ធំធាត់ជាមួយនឹងកីឡា ហើយយើងសូមអរគុណដល់ MILO សម្រាប់ការគាំទ្រ »។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ នៃក្រសួងអប់រំ យុវជន និងកីឡា

កុមារដែលទទួលបានជ័យលាភីមួយរូប បានមានមតិតំណាងឱ្យកុមារដទៃទៀត ដោយនិយាយថា៖ 

«ក្នុងនាមជាជ័យលាភី យើងមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលមានវត្តមាននៅទីនេះ និងបានរៀនសូត្រពីការប្រកួតប្រជែង។ យើងមានអារម្មណ៍ថាមានសម្ពាធ ដោយសារតែមានកីឡាករល្អៗច្រើន ពួកគេថែមទាំងមានបទពិសោធន៍ទៀតផង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីក្រសួងដែលធ្វើឱ្យយើងអាចចូលរួម និងទទួលបានជ័យលាភីនេះ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ MILO សម្រាប់ការឧបត្ថម្ភផងដែរ»។
ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ
ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ
ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ
ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]