អ្នកដំណើរតាមឆ្នេរសមុទ្រម្នាក់ បានរកឃើញដុំថ្មពណ៌លឿងមួយដុំដែលមានក្លិនស្អុយ សម្ដែងការសប្បាយរីករាយ បន្ទាប់ពីគាត់ដឹងថា នេះគឺជាកំអួតរបស់បាឡែន ដែលមានតម្លៃជាង ១៦ម៉ឺនដុល្លារ។

លោក ខេន វីលមេន (Ken Wilman) គឺជាកីឡាករប្រដាល់មួយរូបនៅ ទីរួមខេត្ត Morecambe ប្រទេសអង់គ្លេស។ នៅពេលដែលគាត់ប្រទះឃើញដុំថ្ម មួយដុំនោះគាត់ពិតជាមិនដឹងថាវាជាអ្វីនោះទេ តែក្រោយពេលដែលគាត់ធ្វើការស្រាវជ្រាវ តាមអ៊ីនធឺណេតទើបគាត់ដឹងថាវាមានតម្លៃ ហើយនេះគឺជាគ្រឿងផ្សំសំរាប់យកទៅធ្វើទឹកអប់។ លោក ខេន មានអាយុ ៤៨ឆ្នាំ មានប្រសាសន៍ថា ដុំថ្មមួយដុំនោះមានក្លិនអាក្រក់គួឲ្យចង់ក្អួត ហើយគាត់ក៏ទុកវាចោល ពេលត្រលប់មកផ្ទះទើបបើកអ៊ីនធឺណេតមើល។ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានដឹងថាវាគឺជាកំអួតរបស់បាឡែន បន្ទាប់មកក៏ត្រលប់ទៅរើសវាវិញ ហើយគាត់គិតថាវានឹងអាចប្ដូរជាប្រាក់បាន។ មានឈ្មួញជនជាតិបារាំងម្នាក់ បានសុំទិញដុំថ្មនោះពីលោក ខេន ដោយឲ្យតម្លៃ ៧៩,០០០ដុល្លារ ប៉ុន្ដែអ្នកជំនាញបាននិយាយថា កំអួតរបស់បាឡែនអាចមានតម្លៃដល់ ១៨ម៉ឺនដុល្លារ វាសំរេចទៅលើដុំកំអួតនោះនៅស្រស់ ឬ អត់។

កាលពីឆ្នាំមុននេះក៏មានក្មេងអាយុ ៨ឆ្នាំម្នាក់ បានរកឃើញកម្អែលមួយដុំ របស់ប្រភេទត្រីបាឡែន ម្យ៉ាងដែលមានឈ្មោះថា Sperm ដែលមានតម្លៃប្រហែលជា ៦៣,២១១ដុល្លារ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ? ពេលដែលទៅលេងសមុទ្រ បើប្រទះឃើញដុំថ្មចំឡែកសូមរក្សាទុក ប្រហែលវាអាចមានប្រយោជន៍៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]