សៀមរាប៖ ក្លិបបាល់ទាត់អង្គរថាយហ្គើរ នឹងត្រូវបើកទ្វារកីឡដ្ឋាន “ស្វាយធំ” របស់ខ្លួន ទទួលស្វាគមន៍ក្រុមបាល់ទាត់បឹងកេត នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩ នេះ។ មុននឹងការប្រកួតនេះមកដល់ លោក Akihiro Kato ម្ចាស់ក្លិប Angkor Tiger បានរៀបចំគម្រោងមួយ ដែលលោកចង់គៀងគរអ្នកចូលរួមទស្សនាការប្រកួតនេះផ្ទាល់នៅកីឡដ្ឋាន ឱ្យបានចំនួន ៥,០០០នាក់។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប Angkor Tiger បានបង្ហាញថា នៅថ្ងៃទី ០៧ ខែមេសាខាងមុខនេះ ដែលជាការប្រកួតផ្លូវការនៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប ក៏នឹងមានវត្តមានរបស់តារាចម្រៀងស្រីដ៏ស្រស់សោភាគឺកញ្ញា រ៉ាប៊ី។ ម្ចាស់បទ “ម៉ែជេរ” រូបនេះ នឹងមានការច្រៀង និងសម្តែងផ្ទាល់នៅឯកីឡដ្ឋានសៀមរាបផ្ទាល់តែម្តង ចាប់ពីម៉ោង ២:៣០នាទីរសៀលតទៅ។ សម្រាប់ការប្រកួតបាល់ទាត់ នឹងចាប់ផ្តើមនៅម៉ោង ៣:៣០នាទីរសៀល។

លោក Akihiro Kato

គួរបញ្ជាក់ថា លោក Akihiro Kato ប្រធានក្លិប Angkor Tiger បានឱ្យដឹងថា លោកមានគម្រោងចង់បំបែកកំណត់ត្រាទស្សនិកជនចំនួន ៥,០០០នាក់នៅកីឡដ្ឋានសៀមរាបសម្រាប់រដូវកាលនេះ ខណៈដែលកំណត់ត្រាមុនដែលកំពុងកាន់កាប់ មានចំនួនទស្សនិកជនតែជាង ៣,៤០០នាក់ប៉ុណ្ណោះ។

គួររម្លឹកដែរថា កាលពីសប្តាហ៍មុនក្លិប Angkor Tiger បានបំបាក់ក្រុមកំពង់ចាមក្នុងលទ្ធផលចាស់ដៃ ១១-០ ខណៈដែលក្រុមបឹងកេត ចាញ់ក្រុមអគ្គិសនីកម្ពុជា ១-០។ យ៉ាងណាមិញ បងប្អូនដែលជាអ្នកខេត្តសៀមរាប អាចទិញសំបុត្រចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ។ លីគខ្លាំង! ជម្រើសជាតិខ្លាំង!

ក្រុមអង្គរថាយហ្គើរ (រូបភាព៖ CNCC)
ក្រុមបឹងកេត (រូបភាព៖ CNCC)
កីឡដ្ឋានស្វាយធំ ខេត្តសៀមរាប (រូបភាព៖ CNCC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]