សិង្ហបុរី៖ បើអ្នកជាហ្វេនរឿង Marvel អ្នកប្រាកដជាទង្ទឹមរង់ចាំមើលរឿង Avengers: Endgame ជាក់ជាពុំខាន។ ទង្ទឹមគ្នានេះដែរ ថ្មីៗនេះលោក Jaze Phua ដែលជាអ្នកផលិតខ្សែភាពយន្តជនជាតិសិង្ហបុរី បានផលិត Trailer Avengers: Endgame បែបកម្រិតថវិកាទាប ឬ Low-Budget កំពុងតែទាក់ចិត្តមនុស្សម្នាជាច្រើននៅលើបណ្តាញសង្គម។

Trailer Avengers: Endgame កម្រិតថវិកាទាបបែបកំប្លែងដែលលោក Phua បង្កើត

វីដេអូ Trailer បែបកំប្លែងនេះត្រូវបានបង្ហោះចូលក្នុងហ្វេសប៊ុក និងយូធូបកាលពីពេលថ្មីៗនេះ ដែលបង្ហាញពីការប្រៀបធៀបគ្នារវាង Avenger: Endgame ពិតប្រាកដ និង Avenger: Endgame បែបកំប្លែងរបស់លោក។

លោក Phua ប្រើប្រាស់របស់ដែលមានតម្លៃធូរថ្លៃបំផុតនៅក្នុង Trailer រួមមានក្រដាសឡាំងដើម្បីធ្វើជាអាវក្រោះ Iron Man និងយកក្រដាសឡាំងនោះធ្វើជាទូរស័ព្ទ Nokia 3310 តំណាងឱ្យពូថៅ Stormbreaker របស់ Thor ទៀត។ សរុបទៅគឺលោកមានគំនិតច្នៃប្រឌិតខ្ពស់ និងមានក្រុមការងារដ៏ល្អ។ 

Trailer Avengers: Endgame កម្រិតថវិកាទាបបែបកំប្លែងដែលលោក Phua បង្កើត
Trailer Avengers: Endgame កម្រិតថវិកាទាបបែបកំប្លែងដែលលោក Phua បង្កើត

លោកបានប្រាប់ក្រុមសារព័ត៌មានបរទេសមួយថា៖

«យើងចំណាយអស់តែ ២.៧០ដុល្លារ ដើម្បីទិញក្រដាសឡាំងទាំងនោះ និង ១០ដុល្លារ សម្រាប់ទិញមាន់ញុំា និងការចំណាយការធ្វើដំណើរផ្សេងៗទៀតតែប៉ុណ្ណោះ។ វាមិនចំណាយច្រើនប៉ុន្មាននោះទេ សំខាន់ យើងព្យាយាមធ្វើអ្វីៗដោយខ្លួនឯង ហើយគ្រាន់តែចង់បង្ហាញប្រាប់អតិថិជនថា ពួកគេនឹងទទួលបានអ្វីដែលពួកគេចំណាយតែប៉ុណ្ណឹង។»

លោកបានបន្ថែមទៀតថា៖

«ខ្ញុំមិនរំពឹងខ្លាំងប៉ុន្មានទេសម្រាប់ការធ្វើវីដេអូនេះ ព្រោះយើងមិនអាចទាយដឹងថាវាអាចនឹងល្បី ឬក៏អត់នោះទេ ប៉ុន្តែអ្វីដែលខ្ញុំប្រាកដនោះ គឺខ្ញុំគ្រាន់តែចង់ធ្វើឱ្យមនុស្សសើចសប្បាយ ខណៈពេលពួកគេមើលវីដេអូនេះតែប៉ុណ្ណោះ៕»

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Trailer Avengers: Endgame កម្រិតថវិកាទាបបែបកំប្លែងដែលលោក Phua បង្កើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]