កាលពីពេលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ ភោជនីយដ្ឋានមួយនៅកោះតៃវ៉ាន់ បានធ្វើការបើកសម្ភោធ ដែលគេបានរៀបចំហាងនោះ មានលក្ខណៈជាតុក្កាតា ទាំងកៅអី ទាំងសំភារៈ និងការតុបតែងផងដែរ។

អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយនេះ បាននិយាយថា នេះគឺជាការបង្កើតឡើង ដំបូងគេបង្អស់នៅកោះតៃវ៉ាន់ ហើយគាត់នឹងសង្ឃឹមថា វាអាចទាក់ទាញភ្ញៀវបានយ៉ាងច្រើន ដោយការតុបតែងបែបនេះ។ គាត់បន្តទៀតថា មូលហេតុដែលគាត់ជ្រើសរើស ការបើកហាងនៅកោះត៉ៃវ៉ាន់នេះ ព្រោះនៅតៃវ៉ាន់នេះ គឺគេពេញនិយម ទៅលើភោជនីយដា្ឋនដែលបានរៀបចំប្លែកៗ ហើយភាគច្រើន គឺមានភាពជោគជ័យល្អណាស់។

ជាមួយគ្នានេះដែរ ការតុបតែងហាង ជាលក្ខណៈតុក្កាតាដូច្នេះ គឺមិនមែនមានតែភោជនីយដ្ឋានមួយនេះទេ គឺមានហាងជាច្រើន ដូចជាហាងលក់សំលៀកបំពាក់ គ្រឿងសង្ហារឹម និងឧបករណ៏ប្រើប្រាស់ផ្សេងៗទៀត។

យ៉ាងណាម៉ិញ អ្នកគ្រប់គ្រងនៅភោជនីយដ្ឋានមួយនេះ នៅតែជឿជាក់ថា នឹងអាចទាក់ទាញភ្ញៀវ ដែលមកពីហុងកុង ជប៉ុន ជាពិសេសភ្ញៀវទេសចរណ៏ ដែលមកកំសាន្តនៅកោះតៃវ៉ាន់នេះ។













ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]