អង់គ្លេស៖ ក្របខណ្ឌ English Premier League បានឈានមកដល់សប្តាហ៍ទី ៣២ ហើយ ក្នុងចំណោមការប្រកួតសរុប ៣៨សប្តាហ៍។ ក្នុងនោះដែរ ការប្រជែងម្ចាស់ជើងឯកកាន់តែមានភាពតានតឹងរវាងក្រុម Manchester City និង Liverpool ដែលកំពុងតែរក្សាទម្រង់លេងរបស់ខ្លួន ធ្វើយ៉ាងណាអាចយកឈ្នះការប្រកួតដែលនៅសេសសល់ដើម្បីគ្រងជើងឯករដូវកាល ២០១៨/១៩។ យ៉ាងណាមិញ ភាពតានតឹងនេះ មិនមែនមានតែសម្រាប់តំណែងជើងឯកប៉ុណ្ណោះទេ ងាកមកមើលការប្រជែងសម្រាប់តំណែង Top4 វិញក៏កំពុងតែមានសម្ពាធខ្លាំងក្លាដែរ រវាងក្រុមទាំង៤ រួមមាន Manchester United, Tottenham Hotspurs, Arsenal និង Chelsea។

ពានរង្វាន់ English Premier League

Manchester City បានឡើងមកកាន់កំពូលតារាងវិញកាលពីយប់មិញ ក្រោយឈ្នះក្រុម Cardiff City ខណៈក្រុម Liverpool ឈរនៅលេខ ២ និងមានគម្លាតតែ ១ពិន្ទុប៉ុណ្ណោះពីកំពូលតារាង។ ដោយឡែកសម្រាប់តំណែង Top4 វិញ ក្រុមទាំង៤ (Man UTD, Spurs, Chelsea និង Arsenal) កំពុងតែប្រជែងស្លាប់រស់ ដើម្បីមានកៅអីក្នុង Champions League នារដូវកាលក្រោយ។

យ៉ាងណាមិញ បើតាមគេហទំព័រ TalkSPORT វិញ បានធ្វើការកំណត់ដោយប្រព័ន្ធប្រូបាបរបស់កុំព្យូទ័រ ដោយកំណត់ការប្រកួតដែលនៅសេសសល់ និងផ្គូរផ្គងជាមុនសម្រាប់ការប្រកួតនានា ដើម្បីទាយទុកមុនពីចំណាត់ថ្នាក់ក្រុមទាំង ២០ ក្រោយការបញ្ចប់ពានរង្វាន់ EPL ជាផ្លូវការ។ 

លោក Jurgen Klopp និងលោក Pep Guardiola
ការប្រកួតដែលនៅសេសសល់សម្រាប់ក្រុមប្រជែង Top4

ខាងក្រោមនេះជាលទ្ធផលដែលបានមកពីការទស្សន៍ទាយរបស់ SuperComputer ពីចំណាត់ថ្នាក់ក្លិបទាំង ២០៖

• ២០. Huddersfield Town (កាត់ចោល)

• ១៩. Fulham (កាត់ចោល)

• ១៨. Cardiff City (កាត់ចោល)

• ១៧. Burnley

• ១៦. Southampton

• ១៥. Brighton and Hove Albion

• ១៤. Newcastle United

• ១៣. West Ham United

• ១២. Crystal Palace

• ១១. Bournemouth

• ១០. Everton

• ៩. Leicester City

• ៨. Watford

• ៧. Wolverhampton Wanderers

• ៦. Chelsea (ទទួលបានកៅអីជម្រុះ Europa League)

• ៥. Manchester United (ទទួលបានកៅអី Europa League *វគ្គ Group Stage)

• ៤. Tottenham Hotspur (កៅអី Champion League)

• ៣. Arsenal (កៅអី Champion League)

• ២. Liverpool (កៅអី Champion League)

• ១. Manchester City ម្ចាស់ជើងឯក Premier League (កៅអី Champion League)

ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ? យល់ថាក្រុមណាមួយជាម្ចាស់ជើងឯក Premier League និងក្រុមណាអាចបញ្ចប់នៅចំណាត់ថ្នាក់ Top4 នារដូវកាលនេះ? 

ក្រុម Manchester City ម្ចាស់ជើងឯក EPL 2017/18

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]